រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ភ្ញាក់ផ្អើលទាំងព្រឹក បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យឃាតកម្ម​.......


រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយប្រជាពល​រដ្ឋក្រោក​ពីដំណេក បើកទ្វារផ្ទះមកឃើញ សាកសពបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យត្រូវបានគេ​សម្លាប់ ក្រោយ​លឺសំឡេងឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា តែពួកគាត់មិនហ៊ានចេញ លុះ​ព្រឹក​ឡើង​ឃើញឃើញសពជនរងគ្រោះស្លាប់តែម្តង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ភ្លាមៗ កម្លាំង​នគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនិង​នគរបាលខណ្ឌមាន​ជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌដង្កោ រួមទាំងកម្លាំងនគរបាល​ប៉ុស្តិ៍បឹងទំពុនទី១ បានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាត់​ខ្លួនបាន​ជនសង្ស័យចំនួន២ នាក់ យកមកសាកសួរភ្លាមៗ នោះដែរ។ 

 សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្ម វាយសម្លាប់នេះ បានកើតឡើងនៅម៉ោងប្រមាណ១ និង​៣០​នាទីយប់ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៣១២ ផ្លូវ៣៣BT ភូមិសន្សំកុលសទី៣ ក្រុម១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះដែលត្រូវបានជនដៃដល់ វាយ​សម្លាប់ បែកក្បាល និងបាក់ជើង មានឈ្មោះ ម៉ុក អង្គាររស្មី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅ​ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ 

ចំណែកជនសង្ស័យ​ដែលសមត្ថកិច្ច​ចាប់ឃាត់ខ្លួនបាន ទី១ឈ្មោះ កែវ យិនភី ហៅតួ ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៤៥BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងទី២មាន​ឈ្មោះ រ៉េត បញ្ញា ហៅម៉ក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មក​មើលម៉ូតូជីវករ ផ្សារបឹងទំពុន១ (ពោលគឺផ្សារដើមថ្កូវ)។ ក្នុងនោះ បើតាមចម្លើយបឋម ដែលសមត្ថ​កិច្ច​​​សួរទៅលើជនសង្ស័យជាជនដៃដល់ ដែលត្រូវបាន​ចាប់​ខ្លួន ពួកគេបានឆ្លើយថា បានវាយសម្លាប់​ជនរងគ្រោះ ដោយសារតែរឿងគំនុំ ព្រោះជនរងគ្រោះ​វាយមកលើពួកគេ ទើបយកដងឆ័ត្រ វាយជន​រង​គ្រោះបែកក្បាល បាក់ជើងស្លាប់តែម្តង ។ ទោះបីជាយ៉ាងណា យើងនៅរង់ចាំរបាយការណ៍លម្អិត ពីសមត្ថកិច្ចបន្តទៀត ៕ 


 

Previous Post Next Post