រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គួរឲ្យអាណោចអាធ័មណាស់បុរសម្នាក់ត្រូវបានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ

កណ្តាល៖ គួរឲ្យអាណោចអាធ័មណាស់បុរសម្នាក់ត្រូវបានឆក់ខ្សែភ្លើងស្លាប់ភ្លាម​ៗដោយ​សារតែលើក អន្ទាដាក់ឡើងផ្សារដែកមិនប្រយ័ត្នសង្កត់លើខ្សែភ្លើងដែលមានចរន្តអគ្គិសនីបណ្ដាល​ឱ្យឆ្លងចរន្ តឆក់ស្លាប់ភ្លាមៗតែម្ដង។ 

 

 ទាក់ទងជាមួយនឹងករណីខាងលើនេះបានកើតឡើងនៅនៅវេលាម៉ោងប្រហែល 1:40 ត្រូវនឹងថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2021 ស្ថិតក្នុងភូមិ ព្រែកហូរកើត 1 សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

តាមសម្ដីរបស់បងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាបុរសម្នាក់ដែលបានស្លាប់ នោះមានឈ្មោះថា វេង វុធថា អាយុ36 ឆ្នាំ ទីលំនៅ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលីវ មុខរបរជាជាងសំណង់។

មុនពេលកើតហេតុហេតុគេបានឃើញបុរសដែលជា កម្មករសំណង់រូបនេះបានលើកអន្ទាទៅផ្អែកជា មួយនឹងសសរដែកដើម្បីធ្វើសំយាបក្នុង​បំណងដើម្​បីផ្សារប៉ុន្តែដោយគាត់បានដាក់អន្ទាកិនលើខ្សែ ភ្លើងបណ្ដាលឱ្យដាច់រលាត់នឹងឆ្លងចរន្តឆក់តែម្ដង។

ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរ គ្នាបានទៅជួយបិទភ្លើងនិងដកភ្លើងដែរប៉ុន្តែមិន​ទាន់ពេលវេលាទើបបណ្ដាលឲ្យគាត់ស្លាប់បាត់ បង់ជីវិតតែម្ដង។ 

ភ្លាមនោះយើងក៏ឃើញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូររួមជាមួយនឹងលោកចៅសង្កាត់រង សង្កាត់ព្រែកហូរចុះមកដល់កន្លែងកើតហេតុដើម្បីជួយធ្វើអន្តរាគមន៍និងទាក់ទងទៅកាន់សាច់ញ ាតិក៏ដូចជារង់ចាំខាងសមត្ថកិច្ចកោសល្យវិច័យដើម្បីមកត្រួតពិនិត្យបន្ថែមផងដែរ។ 



 

Previous Post Next Post