កំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ នៅលើផ្លូវលំលេខ109 ត្រង់ចំណុចភូមិក្រាំងម្កាក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមរបាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយឡានមួយគ្រឿង ម៉ាកហ៊ីយិនដាយ ដឹកកម្មកររោងចក្រចំនួន៧០នាក់ ស្រី៦៥នាក់ ពណ៌ស ពាក់ផ្លាកលេខកំព ង់ស្ពឺ 3A-1399 អ្នកបើកបរឈ្មោះ ប៊ី សារិន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើ បានបុកគោ ១ក្បាល សម្បុរសបណ្តាឲ្យរថយន្តធ្លាក់ផ្លូវផ្អៀងនៅខាងជើងផ្លូវ បណ្តាលឲ្យងាប់គោញី ១ក្បាល និងរងរបួសស្រាលចំនួន១៥នាក់ស្រី ។ ចំពោះអ្នកបើកបររថយន្ដ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ស្រមោល សមត្ថកិច្ចយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលតាំងក្រូច រងចាំសមីខ្លួនដោះស្រាយគ្នា តាមនិតិវិធី ៕
Tags:
គ្រោះថ្នាក់ចរាចរណ៏