ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ផ្លូវទឹកបង្កឡើងដោយ(ទូកកាណូតស្មាច់)បើកជាប់ហ្គ័រ បុកច្រាំងទន្លេ បណ្ដាលឱ្យស្លាប់ម្នាក់ របួ សធ្ងន់ស្រាល៥នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្បាលកោះត្រែងព្រែក កាត់ឆ្លងទៅខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានឲ្យ ដឹងថា: នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកកាណូតត្រឡប់មកពីធ្វើបុណ្យវិញ ។ខណ:មកដល់ចំណុចកើត ហេតុ ខាងលើ បានជាប់ខ្សែហ្គ័រម៉ាស៊ីន ដោយសារតែភាពស្លន់ស្លោ ទូកបានរេចង្កូតទៅបុកមាត់ច្រាំងទន្លេបណ្តាលអោយបាក់ដាច់កាណូតអស់មួយកំណាត់មុខ ជាហេតុនាំឱ្យស្លាប់និងរបួស។
ករណីនេះ អ្នកបើកទូកស្មាច់ ដែលជាម្ចាស់ទូកខាងលើឈ្មោះ ភឿង សុភាព ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅ ភូមិក្រងផ្តិល ឃុំប្រឡាយមាស។បើកក្នុងទិសដៅ ពី ឃុំប្រឡាយមាស ទៅខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរចំនួន០៦នាក់ ដែលមានមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ សួស តូ ភេទប្រុស អាយុ ៣០ឆ្នាំ ។
២- ឈ្មោះ ឈិន សុវ៉ាន ភេទ ប្រុស អាយុ ២៨ឆ្នាំ ។
៣- ឈ្មោះ សួន ធី ភេទ ប្រុស អាយុ ៣២ឆ្នាំ ។
៤- ឈ្មោះ ផុន ម៉េងហុង ភេទ ប្រុស អាយុ ២៥ឆ្នាំ។
៥- ឈ្មោះ ធួន សារិត (ហៅកុយ)ភេទ ប្រុស អាយុ ៣០ឆ្នាំ។
៦- ឈ្មោះ ផុន ម៉េងហៀង ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នក បើកបរបាឡាស្មាច់បាន(ស្លាប់)អ្នកទាំងអស់គ្នារស់នៅភូមិក្រ ងផ្តិលឃុំ ប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាល ស្រុកកំពង់លែងបានបញ្ជាក់ឲ្យដឹងទៀតថា៖ ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ
មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។ដោយឡែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕