Monday, August 10, 2020

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅសៀលថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយនឹងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានដើម្បីជំរុញការដោះស្រាយឆ្លើយតបជាបន្ទាន់នូវសំណូមពរ ពាក់ព័ន្ធស្ពាន និងផ្លូវ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៃឃុំចំនួន២ គឺឃុំត្រពាំងសង្កែ និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ជាលទ្ធផល នៃការដោះស្រាយ របស់ ឯកឧត្តម ជាវ តាយ​ អភិបាលខេត្ត ក្នុងនោះរួមមាន៖

ទី១-ស្ពានកំពុងសាងសង់នៅចំណុចមុខសាលាឃុំត្រពាំងព្រីង បានដាក់លូសម្រាប់កាប្រើប្រាស់ជាបណ្តោះអាសន្នក្នុងការធ្វើដំណើរយ៉ាងមមាញឹករបស់បងប្អូនប្រជាពលរដ្ឋក្នុងរដូវភ្លៀងដែលទឹកកំពុងហូរខ្លាំងឆ្លងកាត់ផ្លូវនេះ ។ ចំ

១៣៩ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៣៣ ដែលមានប្រវែង១១គីឡូម៉ែត្រ ដែលកំពុងអនុវត្តសាងសង់ដោយក្រុមវិស្វកម្មនៃកងខេមរភូមិន្ទ។

ទី២- បានដោះស្រាយបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំផ្លូវមួយខ្សែក្នុងភូមិអង្គ ឃុំត្រពាំងព្រីងមានប្រវែង ១០០០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិប្រចាំឆ្នាំរបស់ឃុំ។

ទី៣-បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រមាណចំនួន២០គ្រួសារ ស្នើសុំពង្រីកផ្លូវ ឲ្យមានទំហំទទឹង ២ម៉ែត្រ ប្រវែងជិត៣០០ម៉ែត្រចូលផ្ទះរបស់ពួកគាត់ ដែលបច្ចុប្បន្នផ្លូវនេះមានភាពតូចចង្អៀត ប៉ុន្តែពាក់ព័ន្ធនឹងការប៉ះពាល់ផ្ទះប្រជាពលរដ្ឋសងខាងផ្លូវចំនួន ៣គ្រួសារ ដែលមានការដោះស្រាយមិនទាន់ចេញលទ្ធផលអស់រយៈពេលច្រើនឆ្នាំកន្លងមក។ ហើ

ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យប្រជាពលរដ្ឋមានការយោគយល់សម្របសម្រួលគ្នា ហើយឯកឧត្តមអភិបាលខេត្ត បានសម្រេចពង្រីកនិងធ្វើផ្លូវនេះដោយចាក់ជាផ្លូវបេតុងជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាសាធារណៈ។

ទី៤-បានដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ សំណូមពរជួយពង្រីកនិងចាក់គ្រួសក្រហម ផ្លូវចូលផ្ទះដើម្បីអាចឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយម៉ូតូ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តបានផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន ៤០ម៉ឺនរៀល សំរាប់ទិញគ្រួសក្រហមចាក់លើផ្លូវនេះ។

ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍សំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន តែងតែរួមសុខរួមទុក្ខ​ និងរួមការដោះស្រាយបញ្ហាសំណូមពរក្តីកង្វល់ ការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំផ្ដាំផ្ញើនិងជំរុញដល់អាជ្ញាធរនិងជំនាញ លើការដោះស្រាយពាក់ព័ន្ធ ស្ពាននិងលូ តាមផ្លូវលេខ១៣៩ ខណៈផ្លូវនេះបាននិងកំពុងដំណើរការសាងសង់ដែល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រោមគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងរមែងជួបបញ្ហាការឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងរដូវភ្លៀង។
 ឯកឧត្តម អភិបាលខេត្តបានឧត្តម្ភថវិកាដល់កំលាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារចំនួន២០នាក់ម្នាក់ៗថវិកា២០,០០០៛ សរុបថវិកា៤០០,០០០៛៕
ប្រភព៖ រដ្ឋបាលខេត្តកំពត







សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136