ភ្នំពេញ ៖ ករណីអគ្គិភ័យ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ២:៥០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆេះរាលយ៉ាងសន្ធោរសន្ធៅ ក្នុងសិប្បកម្មផលិត និងវេចខ្ចប់ផលិតផលសម្ភារសំណង់ GCS ។
កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ មានការចូលរួមសហការបាញ់ទឹកពន្លត់ភ្លើងពីអង្គភាព៧១១ របស់កងពលតូចលេខ៧០ ស្នងការដ្ឋានរាជធានីភ្នំពេញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គភាពផ្សេងៗទៀត បានរលត់១០០%។ យ៉ាងហោចណាស់ មានមន្ត្រីនគរបាល ចំនួន ០១នាក់ បានរងរបួសដៃស្រាល ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ។
មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅក្នុងសិប្បកម្មផលិត និងវេចខ្ចប់ផលិតផលសម្ភារសំណង់ GCS ផ្លូវបេងតុងទួលពង្រ ក្រុមទី៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមរបាយការណ៍បានឲ្យដឹងថា មា្ចស់ទីតាំងឈ្មោះ យឹម រ៉ាដា ជនជាតិខែ្មរ ភេទប្រុស អាយុ៤៩ឆ្នាំ ជានាយក ក្រុមហ៊ុន , មានសំណង់ ថ្មប្រក់សង្ក័សី បានបណ្តាលឲ្យខូច ខាតសម្ភារ ៖ ឆេះឃ្លាំងសាងសង់ពីបេតុងប្រក់ស័ង្កសី ទំហំ ៣២ម៉ែត្រគុណនឹង៧០ម៉ែត្រ អស់ចំនួន ១ឃ្លាំង ឆេះរថយន្តដឹកទំនិញចំណុះ ៣,៥តោន ចំនួន១គ្រឿង , រថយន្តដឹកទំនិញចំណុះ ១,៥តោន ចំនួន ១គ្រឿង, ឆេះម៉ូតូកង់បីដឹកទំនិញ ចំនួន ២គ្រឿង, ឆេះម៉ូតូចំនួន ៤គ្រឿង, ឆេះគ្រឿងបរិក្ខារអគ្គិសនី -ម្នាងសិលា-ដែកគ្រោងជញ្ជាំង ពិតានសរុបជាទឹកប្រាក់អស់ប្រហែល ចំនួន ១,២ លាន ដុល្លារអាមេរិក តែមិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់ទេ ។ ចំពោះមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្ត អគ្គិសនី ។ អត្ថបទពី CS news

Tags:
សន្តិសុខសង្គម