រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុកគ្នា​ ពេញទំហឹង​ បណ្តាលអោយរថយន្តរងការខូចខាតទាំងសងខាង

 

ភ្នំពេញ​៖​ រថយន្តស៊េរីទំនើបម៉ាក​ ឡិចសុីស​ 570 ១គ្រឿង​ ជ្រុលទៅបុកជាមួយរថយន្ត​ម៉ាក កាមរី​ ត្រង់ចំណុចផ្លូវបែកជាបួន​ ពេញទំហឹង​ បណ្តាលអោយរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៦​ កែងនឹងផ្លូវលេខ២៥៣​ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២​ ស្ថិតក្នុងខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​១២រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ បើករថយន្តស៊េរីទំនើប​ម៉ាក LEXUS​ LX 570 ១គ្រឿង​ ពណ៍សរ ពាក់ស្លាក់លេខភ្នំពេញ2AI-7583 ធ្វើដំណើរតាមបណ្តាយផ្លូវលេខ១៥៦​ ក្នុងទិសដៅពីកើតទៅលិច​ ខណ:មកដល់ចំណុចកែងនឹងផ្លូវលេខ២៥៣ ក៏ជ្រុលទៅបុកគ្នាជាមួយ​ រថយន្តម៉ាក​ កាមរី​ ​១គ្រឿង​ ពណ៍ស្ករ ពាក់ស្លាកលេខភំ្នពេញ2N-0375 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ​២៥៣ ក្នុងទិសដៅពីជេីងទៅត្បូង​​ ពេញទំហឹង​ បណ្តាយអោយរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ​ ។ ក្រោយពេលកេីតហេតុ​ ភាគីទាំងសងខាងបានយល់ព្រមបញ្ចប់រឿងគ្នា​ នៅនឹងកន្លែងកេីតហេតុ​ ៕
Loading...
Previous Post Next Post