រាជធានីភ្នំពេញ៖ បុរសម្នាក់ បេីករថយន្តម៉ាក Ford Ranger ១គ្រឿង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចគល់ស្ពានច្បារអំពៅ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវ បណ្តាលអោយរថយន្តក្រឡាប់ជាច្រេីនដុំ រងការខូចខាតយ៉ាងដំណំ ដែលស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនកើតហេតុ គេបានឃើញ បុរសម្នាក់ បេីករថយន្តម៉ាក Ford Ranger ១គ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AY-2689 ធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចគល់ស្ពានច្បារអំពៅ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវ បណ្តាលអោយរថយន្តក្រឡាប់ជាច្រេីនដុំ រងការខូចខាតយ៉ាងដំណំ នឹងបង្កអោយអ្នកបេីកបររងរបួសបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន ដេីម្បីដោះស្រាយគ្នាតាមនីតិវីធី
Loading...