Loading...
ព្រះសីហនុ៖ អំពើឃាតកម្មរំលោភ សម្លាប់ដ៏សាហាវខាងលើនេះ បានបណ្តាលឲ្យមានការប្រកាសថ្កោលទោសយ៉ាងខ្លាំងៗ តាមបណ្តាញសង្គម Facebook រហូតប្រជាពលរដ្ឋខ្លះបានបញ្ចេញមតិឲ្យសមត្ថកិច្ចពេលចាប់បាន វាយសម្លាប់ចោលទៀតផង តែប្រទេសយើងមានច្បាប់ត្រឹមត្រូវ ។
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា ជនដៃដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែងនិងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។
សូមជម្រាបថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា ។
ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ ៕
Tags:
ព័ត៌មានជាតិ