ភ្នំពេញ៖ ឡង់គ្រីស័រ ១គ្រឿង ជ្រុលចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវ នៅចំណុចបុរីកាំកូស៊ីធី បណ្ដាលឲ្យរថយន្តបែកកង់រងការខូចខាតយ៉ាងដំណំ ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនាវេលាម៉ោង២១នឹង៤០នាទីយប់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៩ នេះ ។
មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បេីករថយន្តម៉ាកឡង់គ្រីស័រ ១គ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភំ្នពេញ2L-1781 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុ ក៏ជ្រុលចង្កូតទៅបុកក្បាលសួនពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរថយន្តបែកកង់ រងការខូចខាតយ៉ាងដំណំ ។ #B12
Tags:
ព័ត៌មានជាតិ