បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣-០៥- ២០១៩ ចន្លោះវេលាម៉ោង១៥ដល់ម៉ោង
១៧-៣០នាទី មាន ប្រជាពលរដ្ឋ ធ្វើអត្ត ឃាតចងកសម្លាប់ខ្លួនឯង បានកើតឡើងនៅចំណុចលើផ្ទះ ភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
១៧-៣០នាទី មាន ប្រជាពលរដ្ឋ ធ្វើអត្ត ឃាតចងកសម្លាប់ខ្លួនឯង បានកើតឡើងនៅចំណុចលើផ្ទះ ភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សពឈ្មោះ បិុន សុទាត់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរយោធា នៅខេត្តឧត្តមានជ័យ
ពត៌មាន ពីបងប្អូនសាច់ញាតិរបស់សពថា៖មានជំងឺរាំរៃប្រចាំកាយ ជាច្រើនឆ្នាំមកហើយ
ក្នុងករណីនេះក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រួពេទ្យ បានធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ លើបទ ល្មើសទេ គឺសពពឹតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពឹតប្រាកដមែន៕