រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កំលាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលរក្សាទុក និងជួញដូរសារធាតុញៀនម៉ាទឹកកក និងយ៉ាម៉ា

Loading...

បាត់ដំបង៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលសាររក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀនម៉ាទឹកកក និងយ៉ាម៉ា (WY) ជាច្រើនក្រាម។ លោកវរសេនីយ៍ទោ ស៊ាន សុខណាល់ នាយការិយាល័យប្រ​ឆាំង​គ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨​នេះថាករណីបង្ក្រាបខាងលើធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងស្ថានីយរថភ្លើង ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


 កម្លាំងជំនាញក្រោមកិច្ចសហការជាមួយកម្លាំងអន្តរាគមន៍បង្កាបង្ក្រាបបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមមានៈ ទី១ ឈ្មោះ លិញ គឹមតេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី២ ឈ្មោះ គិន ភា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទួលតា​ឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


 កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរឹបអូសបានវត្ថុថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកក​ក​ចំនួន ៣កូនថង់ ទម្ងន់ ៥,៨៥ក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅយ៉ាម៉ា WY ចំនួន៨​គ្រាប់កន្លះ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកា​ន់​តុលាការអនុវត្តតាមនីតិវិធីច្បាប់។




Previous Post Next Post