ភ្នំពេញៈ រឿងចាប់យានជំនិះបើកបរសញ្ច្រាសផ្លូវ ក្បែរភូមិគ្រឹះនាយករដ្ឋមន្រ្តី (ម្ដុំវិមានឯករាជ្យ) ប៉ូលិសចាប់រាល់តែថ្ងៃ រកពេលឈប់សម្រាកគ្មាន ប៉ុន្តែនៅមានអ្នកប្រើប្រាស់យានជំនិះមួយចំនួនតូច បន្តមិនចូលរួមគោរពច្បាប់ចរាចរណ៍ដដែល។
ជាក់ស្ដែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយធ្វើការឃាត់ម៉ូតូបានចំនួន២ គ្រឿង។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងនោះ ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធីរួចរាល់ហើយ។
Loading...

Tags:
ព័ត៌មានជាតិ