ភ្នំពេញ៖ ឡិចស៊ីស RX-330មួយគ្រឿង ខណៈកំពុងបត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូស្កូបពីមកបុកពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត និងម៉ូតូ រងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែ តុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ 271 កែងផ្លូវ ១៨៧ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស RX-330 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AV-5081 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងបត់ទៅផ្លូវ១៨៧ ស្រាប់តែមានម៉ូតូម៉ាកស្កូបពីអាយ ពណ៌ទឹកដោះគោមួយគ្រឿងស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-5103 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តកំពុងបត់ពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងស្តាំ។
ម៉ូតូដួលរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវ ប្រកែកយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចមូល ដ្ឋានទាក់ទងឲ្យសម្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យ ចរាច រណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។

Loading...
Tags:
ព័ត៌មានជាតិ