រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សាហាវណាស់!!! បុរសវ័យចំណាស់ម្នាក់ ត្រូវឃាតកមិនស្គាល់មុខកាប់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់នៅក្នុងប្រឡាយទឹក


កំពង់ធំ៖ ឃាតកមិនស្គាល់មុខបានធ្វើសកម្មភាពកាប់ប្រហារយ៉ាងសាហាវព្រៃផ្សៃ ទៅលើបុរសវ័យចំណាស់ម្នាក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័មនៅក្នុងប្រឡាយទឹក។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងប្រហែលម៉ោង១៩និង០០នាទីយប់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំណុចប្រឡាយទឹកវាលស្រែ ស្ថិតនៅភូមិសំពៅមាស ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 សាកសពជនរងគ្រោះឈ្មោះសាំង សេន ភេទប្រុសអាយុ ៦០ឆ្នាំត្រូវឃាតកកាប់ចំក្បាលនិងដងខ្លួនជាច្រើនកាំបិត នឹងមានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។ សភាពរឿងរាវហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ២០១៨ វេលាម៉ោង១៩.០០នាទីតាមការបំភ្លឺ បងរបស់ជនរងគ្រោះ ឈ្មោះសាំង រ៉េនបានឲ្យដឹងថា ប្អូនរបស់គាត់បានដើរចេញពីផ្ទះគាត់ត្រឡប់ទៅផ្ទះវិញ តាមទិសដៅពីលិចទៅកើតដោយដើរលើផ្លូវលំគ្រួសក្រហមខ្នងប្រឡាយ សំដៅមកផ្ទះ លុះមកដល់មុខផ្ទះឈ្មោះ ជៀម ថាន់ និងផ្ទះយឿន យឺ ស្រាប់តែជនសង្ស័យ បានស្ទាក់កាប់ជាច្រើនកាំបិតច្រានទំលាក់ទឹកបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។

ករណីនេះសម្ថកិច្ចសន្និដ្ឋានថាជារឿងគុំនុំ បច្ចុប្បន្នសម្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីធ្វើការចាប់ឃាតក ដ៏ព្រៃផ្សៃ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕



Previous Post Next Post