កំពង់ធំ៖ បទល្មេីសព្រហ្មទណ្ឌដ៏សាហាវមួយ បានកើតឡើងនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2018 សភាពការណ៍បទល្មេីសព្រហ្មទណ្ឌកេីតមាន(02លេីក) 1/នៅថ្ងៃទី20/09/2018 វេលាម៉ោងប្រហែល13:00នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើងបង្កដោយ ៖
១- ឈ្មោះអាំ សុខអីុ ភេទប្រុស អាយុ35ឆ្នាំ(ជនដៃដល់)
2- ឈ្មោះហ៊ីម ម៉ៅ ភេទប្រុស អាយុ29ឆ្នាំ(ជនដៃដល់)
៣- ឈ្មោះរិន គឹមសាន ភេទប្រុស អាយុ29ឆ្នាំ
៤ - ឈ្មោះស៊ុន ធៀក ភេទប្រុស អាយុ40ឆ្នាំ
ទាំង04នាក់ខាងលេី រស់នៅភូមិទួលចារ ឃំុ គោល ស្រុកប្រាសាទសំបូរ ជិះម៉ូតូ2គ្រឿង ម៉ាកវេវពណ៏ក្រហម1គ្រឿង និងពណ៏ខ្មៅ1គ្រឿងកាន់ដំបងឈើមូលគ្រប់ដៃជិះតាមពីក្រោយម៉ូតូហុងដាសេ125 របស់ឈ្មោះយ៉េង យិុន ភេទប្រុស ជិះឌុប ឈ្មោះខីម ណារិន( ហៅកុត) ភេទប្រុស និងឈ្មោះលន វៀត ភេទប្រុស អាយុ20ឆ្នាំ នៅភូមិថ្មី ឃំុស្រើង ស្រុកប្រាសាទសំបូរ។
នៅពេលជិះមកដល់មុខវត្តជាំបឹង ជនសង្ស័យទាំង4នាក់ខាងលើជិះម៉ូតូវ៉ាម៉ូតូជនរងគ្រោះហេីយវាយពីក្រោយត្រូវឈ្មោះលន វៀតបណ្ដាលឱ្យធ្លាក់ពីលើម៉ូតូទើបពួកជនសង្ស័យទាំង4ខាងលើយកដំបងឈើមូលវាយឈ្មោះលន វៀតថែមត្រូវចំចិញ្ចើមខាងឆ្វេង ខ្នង និងខ្ទង់ច្រមុះបណ្ដាលឱ្យរងរបួសជាទម្ងន់យកទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ។ ភ្លាមៗនោះកំលាំងយេីងអន្តរាគមន៍ជាបន្ទាន់ បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើមកអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរដើម្បីកសាងសំណំុរឿងតាមនីតិវិធីច្បាប់។
Tags:
ព័ត៌មានជាតិ