រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរស់២នាក់ត្រូវជនមិនស្គាល់មុខធាក់ម៉ូតូផ្តួល ដែលពួកគាត់កំពុងជិះឌុបគ្នា


ភ្នំពេញ៖ ​ បុរស់២នាក់ត្រូវជនមិនស្គាល់មុខធាក់ម៉ូតូផ្តួល កាលពីថ្ងៃ​ទី​២៨ ​ខែកញ្ញា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងត្បូង​មន្ទីរពេទ្យ​ព្រះ​កុសុម:​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។ មុនពេលកើតហេតុគាត់និងបុរសម្នាក់ទៀតជាមិត្តភក្តិនិងគ្នា​ បានជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយសាគីនិច​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GU-1326 ដែល​ទើប​តែ​ជិះ​ចេញ​ពី​កន្លែង​ផឹកស៊ី​ជាមួយមិត្តភក្តិ​នៅម្តុំ​ផ្សារ​ដី​ហុយ​ ហើយ​បម្រុង​ជិះ​ត្រឡប់ទៅ​ផ្ទះ​វិញ​។

 ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវលេខ​២៧១​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ និង​ក្នុង​ល្បឿន​លឿន។ លុះមកដល់​ចំណុច​កើត​ហេតុ​ក៏​ស្រាប់​តែ​លេច​មុខ​ជនមិន​ស្គាល់​មុខចំនួន២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិនចាំ​ម៉ាក​ មកពីក្រោយ​ហើយក៏​បានធ្វើសកម្មភាពលើកជើងធាក់ទៅលើម៉ូតូ​របស់​ពួកគេ​បណ្តាលឲ្យដួល​រងការខូចខាត​ និងអ្នកបើកបរ​រងរបួស​បាក់ដៃ​ខាងឆ្វេង​។

 ចំណែកឯ​អ្នកអង្គុយ​ខាងក្រោយ​រងរបួស​ស្រាល​ ដោយឡែក​ជនមិន​ស្គាល់​​មុខចំនួនពីរ​នោះបានបន្ថែម​ល្បឿន​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ បុរសរងគ្រោះទាំង២​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯគ្លីនិក​ហុងហាក់​ ។




Previous Post Next Post