បាត់ដំបង៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជូនបុរសសង្ស័យបីនាក់និងថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ជិត១០០គ្រាប់ទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។ ក្រោយពេលកម្លាំងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ អន ឆានី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិគគីរ ឃុំស្រុកភ្នំព្រឹកព្រមទាំងដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ចំនួន៣៦គ្រាប់ និងម៉ូតូម៉ាកវ៉េវអ៊ី១គ្រឿង។
អធិការរងនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថាក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចនិងមានការអនុញ្ញាតិពីលោកនួនសានព្រះរាជអាជ្ញាសមត្ថកិច្ចចម្រុះបានបន្តចុះបង្ក្តាបនិងឃាត់ខ្លួនជនសង្ស័យបានពីរនាក់ទៀតមានឈ្មោះ ឃឿម ឃឹម ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាប្តីនិងប្រពន្ធឈ្មោះ រឹម រ័ត្ន អាយុ៤១ឆ្នាំមុខរបរនៅផ្ទះ។
លោកអធិការរងស្រុកបានបញ្ជាក់ថាក្រោយពេលជនសង្ស័យទាំងបីនាក់ឆ្លើយសារភាពរួចមកលោកស្នងការបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបីនាក់ព្រមទាំងវត្ថុតាងថ្នាំញៀនយ៉ាម៉ាចំនូន៩៦គ្រាប់ និងម៉ូតូ១គ្រឿងទៅតុលាការចាត់ការយាមនីតិវិធី។
Tags:
ព័ត៌មានជាតិ