រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពលករឆ្លងដែនខុសច្បាប់ទៅកាប់ក្រញូងនៅថៃថមានគ្នាចំនួន១២នាក់ ត្រូវបានលោកម៉ែន លីស្នងការខេត្តឃាត់ខ្លួនយកទៅអប់រំ


ឧត្តរមានជ័យ៖ ឃាត់ខ្លួនពលករបំរ៉ុងនិងឆ្លែងដែនដោយខុសច្បាប់ចូលទៅកាប់ឈើក្រញូង នៅទឹកដីថៃចំនួន១២នាក់ យកមកធ្វើការអបរំ ពន្យល់ណែនាំ និងអោយត្រឡប់ទៅផ្ទះរៀងៗខ្លួន លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ នគបាលខេត្តឧត្ដរមានជ័យ បាននាំខ្លួនទៅនៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨នេះ។

 បើតាមសម្ថកិច្ចបានអោយដឹងថា ពលករទាំង១២នាក់ខាងលើសុទ្ធសឹងជាប្រជាពលរដ្ឋរស់នៅក្នុងខេត្ដឧត្តរមានជ័យ ទាំងអស់ពុំមានប្រជាពលរដ្ឋចំណាកស្រុកឡើយ។ សមត្ថកិច្ចបានបញ្ជាក់ថាពលករទាំង១២នាក់ខាងលើ បំរ៉ុងនិងឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ តាមច្រករបៀងបង្គោលសីម៉ាលេខ១១ ក្នុងភូមិសាស្រ្ដ កងអនុសេនាធំ​លេខ៧ អន្លង់វែង ក្នុងភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជ័យ។

 ពលករទាំង១២នាក់ខាងលើដែលត្រូវបានលោកឧត្ដមសេនីយ៍ទោ ម៉ែន លី យកមកធ្វើការណែនាំនិងអបរំចំពោះ ហានិភ័យ ដែលបង្ករគ្រោះ ថ្នាក់ ដល់ខ្លួនដែលបានកើតមានឡើងអត់ឈប់ឈរ។ ដែលសព្វថ្ងៃនេះ ល្បីជាញឹកញាប់នូវការបាញ់ សម្លាប់ ចាប់ខ្លួន ពីសំណាក់ អាជ្ញាធរសមត្ថកិច្ចភាគីថៃ ហេតុនេះពលករដែលមានបំណងឆ្លងដែន ខុសច្បាប់លួចកាប់ឈើក្រញូង ប្រឈមនិងគ្រោះថ្នាក់ខ្លាំងណាស់៕ប៉ែន នួន





Previous Post Next Post