ភ្នំពេញ៖ សន្តិសុខម្នាក់បានដេកលង់លក់មួយភាំង មិនស្មានថា លោកឧញ៉ា ឡុង ហ៊ួរ យកដកអំបោសមកវាយសំពងក្បាលសន្តិសុខឡើងបែកក្បាល ហើយបុរសជាសន្តិសុខនោះធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងរកយុត្តិធម៌ ចំពោះរឿងលោកឧញ៉ា ឈ្មោះ ឡុង ហ៊ួរ ដែលបានយកដងអំបោសវាយចំក្បាលបុរសសន្តិសុខ៣ដងអំបោសបណ្តាលឲ្យរូបគាត់រងរបួសបែកក្បាលដេរអស់៥ថ្នេរ។
មិនត្រឹមតែប៉ុណ្តោះ ត្រូវបានអង្គរក្ស របស់ឧកញ៉ារូបនេះប្រាប់ថាចេញឲ្យឆ្ងាយទៅប្រយ័ត្នគាត់ (ឧកញ៉ា) ចូលទៅក្នុងចេញមកវិញយកកាំភ្លើងមកបាញ់ គ្រាន់តែឭគាត់ក៏បានរត់គេចចេញក្រៅ មកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាប១ តែពុំមាននគរបាលរូបណានៅម្នាក់ប្រចាំការនៅប៉ុស្តិ៍ឡើយគឺដោយសាចេញល្បាតអស់ ទើបគាត់ក៏ត្រឡប់ទៅផ្ទះវិញ ។
Tags:
ព័ត៌មានជាតិ