រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បញ្ជូនអតីតព្រះសង្ឃ ជាចៅអធិការវត្តកំពង់ក្តុល ទៅមណ្ឌលបន្សាបថ្នាំញៀន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀនខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨នេះបានបញ្ជូនខ្លួនព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀននៅ​ប៉ែកខាងលិច រាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ច និងតុលាការរកឃើញថា អតីតសង្ឃកំហូចនេះ មានផ្ទុកសារធាតុញៀន នៅក្នុងខ្លួន។
មន្ត្រីតុលាការថ្លែងថា ក្រៅពីមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន អតីតព្រះចៅអធិការវត្តមិនមានបទល្មើសព្រហ្មទណ្ឌផ្សេងទៀតទេ ទើបតំណាងអយ្យការបានសម្រេចឲ្យ​នគរបាលបញ្ជូនអន្ទិតគោលោតរូបនេះ ទៅមណ្ឌលបន្សាបគ្រឿងញៀន។
ចំពោះបទល្មើសជាប់សេពមេថុន អសុច្ចកៈកម្រើក​ចាកទី គឺជាអំពើល្មើសខាងពុទ្ធចក្រ ត្រូវបានផ្នែកធម៌វិន័យ សម្រេចផ្សឹក និងបណ្ដេញចេញពីវត្តរួចហើយ។
សូបញ្ជាក់ថា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានដាក់គ្នាតាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញ ក៏ឃើញព្រះចៅអធិការវត្តជិះម៉ូតូឌុបគ្នាជាមួយស្រីកំណាន់ចិត្តចេញពីផ្ទះឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះប្រជាពលរដ្ឋ បាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ណ នឹងស្រីកំណាន់ចិត្តប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោតែម្ដង។
សមត្ថកិច្ច​ បានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋតាមដានទាន់ នឹងមានភស្តុតាង ជាក់ស្តែង ចំពោះទង្វើប្រាស់ចាកពីធម៌ព្រះពុទ្ធរបស់ព្រះតេជគុណ​ មាជ សុវណ្ណ សមត្ថកិច្ចសម្រេច ឃាត់ខ្លួនប្រគល់ឲ្យអនុគុណ និងមន្ត្រីធម្មការខណ្ឌដង្កោ បន្តនីតិវិធីទៅតាមច្បាប់វិន័យព្រះពុទ្ធសាសនា។


Previous Post Next Post