រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឡានធំមួយគ្រឿង បើកបរមិនប្រុងប្រយត្ន័ បានក្រឡាប់ផ្ងាជើង នៅកណ្តាលផ្លូវ


កោះកុង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩:៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក ចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥ នៅចំណុចស្ពានអូរអណ្តាត ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បង្កឡើងដោយ រថយន្តក្រឡាប់ខ្លួនឯង បណ្តាលមកពីបើកបរក្នុងស្ថានភាពល្បឿនលឿន ហួសកំណត់ ជាន់ហ្វ្រាំងក្រឡាប់តែម្តង ​ ។

រថយន្តបង្កម៉ាក់ ហ៊ីយុនដាយ ពណ៌ សំបកឪឡឹក (ប្រភេទរថយន្តសណ្តោង) ក្បាលរថយន្តពាក់ស្លាក់លេខ ភ្នំពេញ 3B-4374 រ៉ឺម៉ក់សណោងពាក់ស្លាក់លេខ ភ្នំពេញ 4A-0736 ដឹកឥវ៉ាន់ចាបហួយ របស់ ក្រុមហ៊ុន គា ធី បើកបរឈ្មោះ ម៉ុន មេត្តា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិអន្លុង ឃុំកណ្តោលដុំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) និងអ្នករួមដំណើ របួសធ្ងន់ (ត្រូវជាប្រពន្ធ) ដឹកសង្គ្រោះយកទៅ មន្ទីរពេទ្យស្រុកបូទុមសាគរ ។



Previous Post Next Post