រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្ទាវជើងល្អខ្ចីម៉ូតូ ជិះទៅទិញអីហូបមួយភ្លែត បែរជាយកទៅបញ្ចាំ


ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ខ្ចីម៉ូតូគេជិះដោយប្រាប់ថា ទៅទិញអីហូបមួយភ្លែត តែបែរជាយកទៅបញ្ចាំយកលុយទិញទូរស័ព្ទ ហើយបាត់មុខអស់រយៈពេលជាងកន្លះខែ ទើបម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។
ជនសង្ស័យ ឈ្មោះ គឿន រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មផលិតទឹកកកម៉េង ថុង ។ រីឯជនរងគ្រោះឈ្មោះ ឈិន វិចិត្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មផលិតទឹកកកម៉េង ថុង ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិវត្តចាស់ ឃុំ ព្រែកដំបង ស្រុកមុខកំពូល ។ ចំណែកសម្ភារៈបាត់បង់មាន ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BC-1979 រីឯសម្ភារៈចាប់យកមានទូរស័ព្ទដៃ១គ្រឿង ម៉ាកSamsung ពណ៌ស ។

Previous Post Next Post