រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចាប់ទៀតហើយ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនដកហូតបានថ្នាំញៀនមួយចំនួន រួមនឹងកាំភ្លើងខ្លី១ដើម

កោះកុង៖ កាលពីវេលាទៀបភ្លឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ រថយន្ត១គ្រឿង រួមជាមួយ ថ្នាំញៀនប្រភេទម៉ាទឹកកក  ស្ថិតនៅចំណុច ផ្ទះសំណាក់កុលាបជាយដែន១ ក្នុងបន្ទប់ជួលលេខ១៧ ស្តិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោៈកុង។
ក្នុងកិច្ចប្រតិបត្តិការកំលាំងយើងបានឃាត់ខ្លួនជនសង្ស័យបានមួយនាក់ឈ្មោះ កាន់ កុសល អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុង។
អាវុធហត្ថក្រុងបានចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ និងករណីកាន់កាប់អាវុធខុសដោយដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ (តូច.២កញ្ចប់.ធំចំនួន១)ទម្ងន់(៣.៩២ក្រាម)។ អាវុធខ្លីប្រភេទ(K59)គ្មានលេខគ្រាប់ចំនួន៦គ្រាប់ បង់១, ជិញ្ចីងថ្លឹងថ្នាំញៀន១, ថង់សំរាប់ច្រក់មួយចំនួន, រថយន្តកាមរីឆ្លាម ពណ៌ឆ្លូញពាក់ស្លាកលេខ ព្រះសីហនុ 2A-1248 មួយគ្រឿង, សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូសព្ទ័ដៃម៉ាកអាយហ្វូនពណ៌ស១គ្រឿង, ខ្នោះដៃ១, ប្រាក់រៀល ៧.៥០០០រៀល អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរចំនួនពីរ កាបូបស្ពាយ១ ជិញ្ចៀនពណ៌ទង់ដែង១ ស្រោមកាំភ្លើង១៕



Previous Post Next Post