ព្រះសីហនុ៖ បន្ទាប់ពីមានការយកចិត្តទុកដាក់ពី លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីរកយុត្តិធម៌អោយភាគីជំលោះរវាងលោក ថាន ដារិន ប្រធានគណនេយ្យ និង លោក អ៊ុង កែវសុវណ្ណ បុគ្គលិក គណនេយ្យ កាស៊ីណូ Queenco នៅថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៨ សមត្ថកិច្ចផែនព្រហ្មួទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកោះហៅ លោក ថាន ដារិន និង លោក អ៊ុង កែវសុវណ្ណ មកសម្របសម្រួលគ្នា ដោយអោយលោក អ៊ុង កែវសុវណ្ណ សុំទោសលោក ថាន ដារិន អំពីកំហុសឆ្គងរបស់ខ្លួន និង បានអោយលោក ថាន ដារិនប្រធានគណនេយ្យកាស៊ីណូ ធ្វើការសុំទោសលោកស្រីម្ដាយរបស់ អ៊ុង កែវសុវណ្ណ ដែលលោក ថាន ដារិន បានជេរប្រមាថ ។ បន្ទាប់មកភាគីទាំងពីរបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចទុកជាភស្តុតាងហើយបានសន្យាឈប់ប្ដឹងផ្ដល់គ្នាចាប់ពីថ្ងៃនេះតទៅ ។
ខ្ញុំសូមកោតសរសើរលោក ថាន ដារិន និង លោក កែវ អ៊ុង កែវសុវណ្ណ ដែលបានទទួលស្គាល់កំហុសរៀងៗខ្លួនហើយសន្យាឈប់បង្ករបញ្ហាទៀត ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការខេត្តព្រះសីហនុ និង សមត្ថកិច្ចផែនព្រហ្មួទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានជួយដោះស្រាយសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ ៕
Tags:
ព័ត៌មានជាតិ