រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពានរង្វាន់បាល់ទាត់ សម្ដេចពញាចក្រី ហេង សំរិន ប្រកាសជ្រើសរើសក្រុមចូលរួមប្រកួត

បាល់ទាត់ៈ គណៈកម្មការ​ប្រកួត​រៀបចំ​ការ​ប្រកួត​​បាល់ទាត់ ​ពានរង្វាន់​​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន បាន​ប្រកាស​ស្វែង​រក​ក្រុម​ចំនួន​៣២​ក្រុម ​ចូលរួម​ប្រកួត​ប្រជែង ​ក្នុង​រដូវកាល​ទី២ របស់​ខ្លួន ​ដែល​គ្រោង​នឹង​ដំណើរការ​រយៈពេល​ប្រមាណ​ជា​៣ខែ ។
យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ពានរង្វាន់​នេះ ​បាន​បញ្ជាក់​ថា​ ក្លិបចំនួន៣២​ នឹង​ត្រូវ​បាន​ជ្រើសរើស​ សម្រាប់​ការ​ប្រកួត​ឆ្នាំ​២០១៨ (អទិភាពសម្រាប់អ្នកដាក់ពាក្យបានមុន)។ ចំណែក​ពាក្យ​នៃ​ការ​ចូលរួម​មាន​ចែកចាយ​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ហើយ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី៣០ ​ខែ​មិថុនា ​ឆ្នាំ២០១៨ ។
តាម​គម្រោង​ការ​ប្រកួត ​នឹង​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ និង​ទីឡលាន​បាល់ទាត់ KMH។ សម្រាប់​ក្រុម​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​ទាក់ទង​សួរព័ត៌មាន​បន្ថែម​ តាម​រយៈលេខ ០៧៧ ៨៦៦ ០៧៧/ ០៩៣ ៧៩៤ ៩៤៧/ ០១៥ ២៩២ ៩៩១៕

Previous Post Next Post