រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

យកកាំបិតប័ុងតោកាប់គូរទំនាស់អោយរបួស




កំពង់ស្ពឺ៖ នៅ​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​ក្នុងភូមិ​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះភ្លាមៗនៅ​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​ស្រុក​ឧដុង្គ ខណៈ​យុវជន​ម្នាក់ទៀត​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ឃាត់ខ្លួន ដោយសារតែ​រាំវង់​ជាន់ជើងគ្នា ក្លាយជា​ទំនាស់​ពាក្យសម្តី​ឈានទៅ​ទាញ​កាំបិតប៉័ងតោ​កាប់​បណ្តាល​ឲ្យ​របួស។

យុវជន​ដៃដល់​ដែល​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ហ៊ីម រស់ អាយុ១៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ក្រាំង​ត្រប់ ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែក​យុវជន​រងគ្រោះ​មានឈ្មោះ ឌុន ត្មោល ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​នៅផ្ទះ​រស់នៅក្នុង​ភូមិ​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ(រងរបួស​ត្រូវ​ត្រង់​មាត់១កាំបិត​និង​ដៃ១កាំបិត)។

នៅ​មុនពេល​កើតហេតុ​នោះ​មាន​កម្មវិធី​ចាក់ធុងបាស់​រាំលេង​ហើយ​ក៏មាន​ក្រុម​ក្មេង​រាំង​លេង​ជាមួយគ្នា​ជាច្រើន ដោយឡែក​យុវជន​រងគ្រោះ​និង​យុវជន​ដៃដល់​រាំ​ក្បែរ​គ្នា ក៏​ប៉ះគ្នា​ទាស់​ពាក្យសម្តី​ប្រតាយប្រតប់​គ្នា ស្រាប់តែ​យុវជន​ដៃដល់​បាន​ទាញ​កាំបិតប៉័ងតោ​ពី​ចង្កេះ​កាប់​មកលើ​យុវជន​រងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​មាត់ និង​ដៃ ពេលនោះ​មានការ​ភ្ញាក់ផ្អើល​យុវជន​ដៃដល់​ព្យាយាម​រត់គេច​ដែរ​ប៉ុន្តែ​ត្រូវបាន​នគរបាល​ឃាត់ ។

ចំណែក​យុវជន​រងគ្រោះ​បាន​ដេក​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាពភ្លាមៗផងដែរ។

បន្ទាប់ពី​ឃាត់ខ្លួន​បាន​យុវជន​ដៃដល់​រួមជាមួយ​វត្ថុតាង​កាំបិតប៉័ងតោ ត្រូវបាន​នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕



Previous Post Next Post