ភ្នំពេញ ៖ ចោរប្លន់១នាក់ ក្នុងចំណោម៥នាក់ដែលសមត្ថកិច្ច បាញ់ចំមួយគ្រាប់ចាប់បាននោះ បានឆ្លើយនៅកន្លែងកើតហេតុថា មានប៉ូលិសសក្ត័បីម្នាក់ ជួលឱ្យមកប្លន់នៅទីនេះ ក្នុងតំលៃ៣០០០ដុល្លារ ។ ប៉ុន្តែយើងមិនដឹងថា នេះជាការពិត ឬមិនពិតនោះទេ រង់ចាំលទ្ធផលសមត្ថកិច្ចសួរចម្លើយ តាមនីតិវិធី ។
សូមជម្រាបថា ជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើង AK47 ២ដើម ចូលទៅរុញទ្វារ ក្នុងគោលបំណង ប្លន់តូបលក់ប្រេងសាំង កន្លែងដែលដាក់ចាំដីឡូតិ៍ឲ្យគេ ដោយវាយកូនចៅម្ចាស់លក់ប្រេងសាំង បណ្តាលរបួស ។ គាប់ជួនកម្លាំងអាវុធហត្ថល្បាតមកដល់ ឃើញហេតុការណ៍ ក៏ត្រូវ ជនសង្ស័យ បានបាញ់សំដៅ មកលើអាវុធ តែមិនត្រូវ ក៏ខាងអាវុធហត្ថបាញ់ទៅវិញ ត្រូវចំជើងជនសង្ស័យដេកដួលទៅនឹងកន្លែង ហើយជនសង្ស័យចំនួន៤នាក់ទៀត រត់ចូលទៅក្នុងដីឡូតិ៍កន្លែងកើតហេតុ បាត់ស្រមោល ។
ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចតូបលក់ប្រេងសាំង កន្លែងចាំដីឡូតិ៍មួយកន្លែង នៅតាមបណ្តោយផ្លូវអូរដឹម កប់ស្រូវ ស្ថិតក្នុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះមានឈ្មោះ ថោង គីរី ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរលក់ប្រេងសាំង ត្រូវជាប្តី ប្រពន្ធ មានឈ្មោះ សេក ចិន្តា ភេទស្រី ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ មុខរបរលក់ប្រេងសាំង ស្នាក់នៅកន្លែងកើតហេតុ ។
បច្ចុប្បន្នអាវុធរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀត
Tags:
ព័ត៌មានជាតិ