រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្រវឹងជោគជាំ សាកល្បងបើកឡានឡើងលើថ្មពុះទ្រូងផ្លូវ [Video below]



ពីរាជធានីភ្នំពេញ៖ គ្រោះថ្នាក់មួយបានកើតឡើងខណៈដែលបុរសម្នាក់បបើកបរក្នុងស្ថានភាពស្រវឹងជោគជាំជាមួយនិងបុរសម្នាក់ទៀតដែលរួមដំណើរជាមួយគ្នាបានរងរបួសដោយសារតែរូបគាត់បានបើករថយន្ដសេរីទំនើបម៉ាក់ RX330 មួយគ្រឿងក្នុងល្បឿនលឿន។ ខណៈពេលកំពុងបើកបរយ៉ាងលឿនដោយស្ថានភាពស្រវឹងក៏រ៉េចង្កូតទៅបុកនិងក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន២កង់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣៣នាទីយប់ឈានចូលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧ គឺស្ថិតនៅត្រង់ចំណុចស្តុបបឹងកេងកង តាមបណ្ដោយផ្លូវ ម៉ៅសេទុង។
យោងតាមការសាកសួរព័ត៌ពីសំណាក់ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងផងដែរថា៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្ដមួយគ្រឿងម៉ាក Lexus RX330 ពណ៌សរ និងពាក់ស្លាកលេខ ភ្នំពេញ 2AE-7752 ជាមួយនិងបុរសម្នាក់ទៀតដែលរួមដំណើរជាមួយ ក្នុងទិសដៅពីរកើតទៅលិច ដោយបើកក្នុងល្បឿនលឿន។ នៅខណៈពេលដែលមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរ៉េចង្កូតទៅបុកនិងក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរងការខូចខាតបង្គោលថ្មអស់ចំនួន២កង់ ហើយចំនែកឯរថយន្ដរងការខូចខាតស្ទីរទាំងស្រុងហើយបុរសដែលបើករថយន្ដបង្កបានរងរបួសស្រាល។ ភ្លាមៗនោះម្ចាស់រថយន្ដបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើវាស់វែងនិងយករថយន្ដបង្កខាងលើទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញដើម្បីរងចាំជនបង្កហេតុចូលមកដោះស្រាយនៅករណីគ្រោះថ្នាក់ចរាចរណ៍នេះទៅតាមនិតិវិធីតាមផ្លូវច្បាប់៕













Previous Post Next Post