រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គ្រោះថ្នាក់គួរអោយរន្ធត់ទៀតហើយ…ដោយរថយន្តបង្កហេតុ


រថយន្ដធន់ធំដឹកខ្សាច់បើកលឿនដូចហោះបុកម៉ូតូរថយន្ដរះបណ្ដាលអោយក្រឡាប់ផ្អើលពេញផ្លូវនៅខណ្ឌឫស្សីកែវ។ ហេតុការណ៏នេះបានកើើតឡើង នៅវេលាម៉ោង ៤ និង​ ៥០នាទី ថ្ងៃទី ២៣ កក្កដា ឆ្នាំ២០១៧។ នៅក្នុងការកើតហេតុខាងលើ បុរសម្នាក់ដែលបើករថយន្តម៉ាក់ បាឡែន ឈ្មោះថា ហេង ដែលមានអាយុ ៣១ឆ្នាំ បានរងរបួសស្រាលគ្រីកចង្កេះដោយសារតែរថយន្តដឹកខ្សាច់បើកបុកពីក្រោយ ចំណែកឯរថយន្តបាឡែនរបស់លោកត្រូវបានខូចខាតទាំងស្រុង។ រីឯរថយន្តដឹកខ្សាច់បានក្រឡាប់ទទឹងថ្នល់ ហើយបណ្តាលអោយខ្សាច់កំពប់ពេញផ្លូវបណ្តាលអោយកកស្ទះចរាចរជាខ្លាំង។ តៃកុងបើករថយន្តដឹកខ្សាច់បានព្យាយាមរត់គេចខ្លួន តែត្រូវបានប៉ូលីសចរាចរស្ទាក់ចាប់ខ្លួនបាន។ គួរបញ្ជាក់ផងថា ពុំមានអ្នករងគ្រោះធ្ងន់ធ្ងរនោះទេ ដែលនេះគឺជាសំណាងល្អសំរាប់អ្នកធ្វើដំណើរតាមដងផ្លូវក្នុងខណៈពេលកើតហេតុនេះ។ ប្រជាពលរដ្ឋមានការខឹងសម្បារជាខ្លាំងចំពោះទង្វើដ៏អាក្រក់របស់អ្នកបើកបររថយន្តនេះ។













Previous Post Next Post