សមត្ថកិច្ចបានក្របួចក ក្រុមចោរឆាក់ដែលមានរហ័សនាម ក្រុមspider man នៅសង្កាត់ឬស្សីកែវ។ ជនដៃដល់ដែលជាអ្នកឆក់ទី១ ឈ្មោះថា ហេង សំបូរ បានឆក់ទូរស័ព្ទដៃជនរងគ្រោះបណ្តាលអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចសហការគ្នាក្របួចកបញ្ជូនមកស្នងការដ្ឋាននគរបាល។ បើតាមចំលើយជនសង្ស័យបានអោយដឹងថា បក្សពួករបស់ខ្លួនមានគ្នាពីរនាក់ ដែលទើបតែស្គាល់គ្នារយៈពេលទើបតែពីរបីខែ តែក៏ចាប់ផ្តើមសកម្មភាពឆក់តែម្តង។ បើតាមចំលើយបន្ថែមរបស់ជនសង្ស័យដដែលបានអោយដឹងទៀតថា ខ្លួនជាអ្នកបើម៉ូតូនិងធ្វើសកម្មភាពឆក់ដោយផ្ទាល់តែម្តង។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះថា ហេង វិសា ដែលសារភាពថាមានអាយុ ១៧ ឆ្នាំ។ តែបើយើងសង្កេតមើលមុខគាត់វិញមិនសមនឹងអាយុទេ ព្រោះមុខនេះប្រហែលជាសេពគ្រឿងញៀនផង។ ជាពាក្យផ្តែផ្តាំរបស់លោកចោរ គឺសូមផ្តាំទៅអស់លោកចោរឆក់ ចោរប្លន់ដទៃទៀតផងថា ការឆក់និងប្លន់គេវាគ្រាន់ តែបើគេចាប់ទាន់មិនរស់ជីវិតទេ។ លំអិតលើនេះអាចទស្សនាវីដេអូខាងក្រោមបាន។
Tags:
អត្ថបទក្នុងប្រទេស