រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ផ្អើលទាំងព្រឹកព្រលឹម ដោយប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការឡោមព័ទ្ធ…………


ជាព្រឹត្តិការណ៏ដែលធ្វើអោយមានការភ្ញាក់ផ្អើលទាំងព្រឹកតាមរយៈប្រជាពលរដ្ឋនិងសមត្ថកិច្ចសហការគ្នាឡោមពន្ធ័ដេញចាប់ចោរលួចកាច់កម៉ូតូពីរនាក់ ដែលកើតឡើងនៅចំណុចផ្លូវលេខ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន នៅម្តុំកាវដាយ កាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ក្នុងថ្ងៃទី ២៣ ខែកដ្កា ឆ្នាំ ។ ប្រជាពលរដ្ឋនាំគ្នាពន្ធ័ចាប់ជនសង្ស័យម្នាក់បានភា្លមៗ ចំណែកឯជនសង្ស័យម្នាក់ទៀតបានព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ ទៅឡើងលើផ្ទះល្វែងរបស់ប្រជាពលរដ្ឋធ្វើអោយមានការភ្ញាក់ផ្អើលមួយភូមិទាំងព្រលឹម តែសមត្ថកិច្ចមកទាន់ក៏ហៅអោយជនសង្ស័យចុះមកក្រោមវិញ ដើម្បីនិយាយគ្នា។ បានប្រហែលជា១០នាទីក្រោយមកជនសង្ស័យនោះក៏សម្រេចចុះមកក្រោមវិញទៅតាមសមត្ថកិច្ច តែពេលជនសង្ស័យបានចុះមកដល់ខាងក្រោមហើយប្រជាពលរដ្ឋច្រើនដេញតាមវាយមួយដៃមួយជើងស្ទើរទ្រោមខ្លួន។ ក្រោយពីកើតហេតុវាយតប់ពីសំណាក់ប្រជាពលរដ្ឋ សមត្ថកិច្ចបានព្យាយាមនាំខ្លួនជនសង្ស័យនោះចេញមកកក្រៅវ៉ូងមនុស្សវិញទាំងពិបាក ព្រោះដោយសារតែប្រជាលរដ្ឋមួយចំនួនតែងតែរងគ្រោះដោយសារតែចោរលួចនិងបាត់បង់របស់របរសម្ភារៈជាច្រើន។ ហើយភ្លាមៗនោះយុវជនក្លាយហានម្នាក់បានចេញមុខមកតវ៉ាជាមួយនឹងប៉ូលីសថាការពារចោរ។ គួរបញ្ជាក់ផងថាជនសង្ស័យត្រូវបានប៉ូលីសបញ្ជូនទៅស្នងការដ្ឋាននរគរបាលដើម្បីធ្វើសំណុំរឿង។ មានវីដេអូលំអិតនៅខាងក្រោម។








Previous Post Next Post