ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការគ្រោះថ្នាក់ចរាចរនេះមានឈ្មោះ នី ម៉េង ភេទប្រុសអាយុ៣៥ឆ្នាំ និងមានមុខរបរបើករថយន្ត មានភូមិកំណើតនៅភូមិ សង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទ ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូម៉ាក Vave ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 1H-6600 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកម៉ូតូម៉ាក Vave ពណស្លែ បើកក្នុងទិសដៅពីជើងទៅត្បូង កីស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅស្របគ្នាហើយ បានបើកបុកពីក្រោយពេញទំហឹងបណ្តាលអោយ ជនរងគ្រោះដួលធ្លាក់ពីលើម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីអ្នកភូមិរបស់ជនរងគ្រោះខាងលើបានអោយដឹងថា ជនរងគ្រោះខាងលើបានស្នាក់នៅកន្លែងធ្វើការនៅម្តុំក្រុមហ៊ុនឧកញ្ញាលីយ៉ុងផាត់ ដោយប្រពន្ធរបស់ខ្លួន ធ្វើការរោងចក្រ នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ហើយពួកគាត់នៅឆ្ងាយពីគ្នាហើយជនរងគ្រោះខាងលើបានមកជួបប្រពន្ធខ្លួន តែមិនទាន់មកដល់ផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍នឹងបណ្តោយស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសាកសពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូរងគ្រោះខាងលើត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុកនឹងរងចាំប្រគល់អោយក្រុមគ្រួសារនៃសព ៕
Tags:
អត្ថបទក្នុងប្រទេស