រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គ្រាន់តែវិធី ៤ យ៉ាងនេះអាចធ្វើអោយរាង្គកាយអ្នកពោលពេញដោយថាមពល


យោងទៅលើរបាយការណ៏របស់ National Sleep Foundation វ័យជំទង់ជាមធ្យមត្រូវការគេងយ៉ាងតិច ៦ ទៅ ៨ ម៉ោងដើម្បីអោយរាង្គកាយរបស់គេមានសុខភាពល្អ។ មានមនុស្សមួយចំនួនដែលអាចបំពេញគ្រប់តាមចំនួនម៉ោងនៃការកំណត់ការគេងនេះបើទោះបីជាមានកំហឹតការងារ​ ឬក៏កាលវិភាគការងារជាច្រើនក៏ដោយ។

បើទោះជាមាននូវវិធីសាស្ត្រជាច្រើនដែលណែនាំអោយទទួលបានការគេងដោយប្រកបទៅដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធិភាព ដូចជាការបង្កើតទំលាប់ ការធ្វើលំហាត់ប្រាណជាប្រចាំ  និងការបង្កើតការគេងនៅក្នុងភាពស្ងប់ស្ងាត់និងងងឹតក៏ដោយចុះ មនុស្សជាច្រើននៅតែមិនអាចនឹកស្មានដល់នូវឥទ្ធិពលនៃរបបអាហារដែលពិតជាផ្តល់ថាមពលដល់សុខភាពរបស់ពួកគេបាន។ និយាយអោយខ្លីទៅ អ្វីដែលអ្នកធ្វើ និងអ្វីដែលអ្នកមិនញ៉ាំអាចមានឥទ្ធិពលដ៏ធំធេងលើស្មារតីរបស់អ្នកខណៈអ្នកនៅក្នុងការិយាល័យធ្វើការងារ ការធ្វើដំណើរតាមដងផ្លូវ ឬស្ថានភាពអ្វីផ្សេងទៀតដែលដែលរាង្គការរឺស្មារតីរបស់អ្នកត្រូវការ។

លោកអ្នកអាចក្រលេកមើលពីការណែនាំអំពីរបស់អាហារដែលសម្បូរដោយជីវជាតិក្នុងការបង្កើនថាមពលដល់រាង្គកាយរបស់អ្នកដូចមាននៅខាងក្រោមនេះ៖
១- សូមផ្តោតការយកចិត្តទុកដាក់លើអាហារដែលសំបូរជាតិដែក៖ សមាសធាតុដ៏សំខាន់ដើម្បីផ្តល់ថាមពលនោះគឺ​ អុកស៊ីសែន និងលំហូរឈាម ហើយកោសិការនៃរាង្គកាយមិនអាចឈានទៅការវិវឌ្ឍន៏ដល់គោលដៅទេបើគ្មានសារធាតុដែក។ ភាគច្រើន ប្រូតេអ៊ីន និងជាតិដែកត្រូវបានគេរកឃើញថា វានាំយកនូវអុកស៊ីសែនអោយឆ្លងកាត់រាង្គកាយនៅពេលដែលទាន់ខ្សោយដែលជាលទ្ធផលបង្ហាញភាពអស់កំលាំងនេះដោយយោងលើមជ្ឈមណ្ឌលការពារនិងប្រយុទ្ធប្រឆាំងជំងឺរបស់អាមេរិច the U. S. Center for Disease Control and Prevention។ អាហារដែលសំបូរដោយសារជាតិដែករួមមាន សត្វខ្យងគ្រែង អយស្ទើ សាច់ គ្រាប់ធុញ្ញជាតិដែលផ្តល់នូវថាមពល សណ្តែក ស្ពៃ និងសណ្តែកសៀង ដែលសំបូរទៅដោយ អូមេហ្គាបី omega-3

២-​ ឈប់ពិសារភេសជ្ជៈដែលមានជាតិការហ្វេអ៊ីន៖ ដោយហេតុថាជាតិកាហ្វេអ៊ីនជាសារធាតុជួយបង្កើនកំលាំង តែវាទំនងគួរតែត្រូវបញ្ឈប់ការផឹក កាហ្វេ តែ សូដា ឬ ភេសជ្ជៈផ្សេងទៀតដែលជាទូទៅសំបូរទៅដោយជាតិការហ្វេអ៊ីន។ បញ្ហាតែមួយគត់ដែលបណ្តាលមកពីផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននោះគឺថា បន្ទាប់ពីជាតិកាហ្វេអ៊ីនកាន់តែមានកំរិតខ្ពស់ មនុស្សភាគច្រើនមានបញ្ហាដូចជា ធ្វើអោយពួកគេមានអារម្មណ៏កាន់តែអស់កំលាំងជាងពីមុន។ ប្រសិនបើអ្នកត្រូវការពិសារភេសជ្ជៈប៉ូវកំលាំងគួរតែរកភេសជ្ជបែបធម្មជាតិ ដែលគេរកឃើញនៅក្នុងភេសជ្ជៈដូចជា តែខ្មៅ ឬតែប៉ៃតង។

៣- ធ្វើលំហាត់ប្រាណអោយបានញឹកញាប់៖ អ្វីដែលទំនងជាផ្ទុយទៅនឹងការគិតដែលសមហេតុផលមួយទៀតនោះគឺ ការធ្វើលំហាត់ប្រាណ។ សកម្មភាពនៃរាង្គកាយគឺត្រូវការថាមពល ប៉ុន្តែដោយយោងលើការសិក្សាជាច្រើនក្នុងរយៈពេលអស់ជាច្រើនឆ្នាំបង្ហាញថា ភាពទន់ខ្សោយត្រូវបានប្រឆំាងយ៉ាងមានប្រសិទ្ធិភាពតាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Georgia

៤- ញ៉ាំអាហារដែលមានអូមេហ្គាបី omega-3s ខ្លាញ់គឺជាសារធាតុសំខាន់នៃថាមពលដែលរាង្គកាយរបស់មនុស្សយើងត្រូវការដើម្បីរស់។ ខ្លាញ់មួយចំនួនមានគុណសម្បត្តិប្រសើរជាងខ្លាញ់មួយចំនួនទៀត ប៉ុន្តែមិនសំបូរដោយអាស៊ីតអូមេហ្គាបីទេ (omega-3  fatty acids) ។ គ្រឿផ្សំដ៏សំខាន់ទាំងនោះមាននៅខ្លាញ់ត្រី ខ្លាញ់ដែលមាននៅក្នុងអាហារដូចជាគ្រាប់ធុញ្ញជាតិ កម្បាស បន្លែដែលមានស្លឹក និងអាហារសមុទ្រ។ រាង្គកាយរបស់យើងប្រើប្រាស់អាស៊ីត alpha-linoleic ជាប្រភពចម្បងដើម្បីបង្កើតថាមពល នេះបើយោងលើរបាយការណ៏របស់សាលា Harvard School of Public Health

Previous Post Next Post