បន្ទាប់ពីមួយរយៈពេលថ្មីៗនេះលោក សាន្ត ប៊ុនធឿន ដែលតែងតែប្រកាសខ្លួនថាជា
ចាងហ្វាងការសែតស្នេហាជាតិ និងត្រូវបានស្គាល់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្ទើរតែគ្រប់គ្នាថាជាបុរសជួបផឹក
ឬលោក ABC បានចេញនូវទំនុកច្រៀងថ្មីមួយដែលលោកបានអោយចំណងជើងថា ស្រលាញ់បងជួបផឹក។ លោក
សាន្ត ប៊ុនធឿន បានបង្ហោះវីដេអូចំរៀងរបស់លោកដែលមានចំណងជើងដូចបានរៀបរាប់ខាងលើនៅលើផេកផ្ទាល់ខ្លួនរបស់លោកនៅវេលាម៉ោង
៨ និង ២៩ នាទី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧។ លោក សាន្ត ប៊ុនធឿន
ដែលមាននាមថាជាបុរសជួបផឹក ឬលោក ABC បានសរសេរនៅលើគណនីរបស់ខ្លួនថា 19/07/2017/ មកដល់ថ្មីទៀតហើយ!ថ្មី!ថ្មី!ថ្មី!
តោះបងប្អូនស្តាប់បទ ស្រឡាញ់បងជួបផឹក ដែលជាស្នាដៃច្នៃប្រឌិត
និពន្ធទំនុកច្រៀងដោយលោកសាន្ ត ប៊ុនធឿន ចម្រៀងមួយបទនេះផង
សូមផ្ញើរជូនបងប្អូនកល្យាណមិ ត្ត ក្នុង និងក្រៅប្រទេសស្តាប់កម្សាន្ តក្រោយសម្រាកពីការងារ
នឹងទុកគ្រាន់ស្តាប់ដើម្បីបំ បាត់ក្តីនឿយហត់។ បើនិយាយអោយចំមែនទែនទៅ បទចម្រៀងមួយបទដែលមានចំណងជើងថា ស្រលាញ់បងជួបផឹក
នេះប្រហែលជាលោកនិពន្ធវាឡើងដើម្បីអោយស្របទៅនឹងរហ័សនាមដែលក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានដាក់អោយលោក
ដោយហេតុថាមួយរយៈពេលថ្មីៗកន្លងទៅ លោក សាន្ត ប៊ុនធឿន ឬ បុរសជួបផឹករូបនេះតែងតែបង្ហាញវីដេអូឡាយ
ដែលសុទ្ធសឹងតែបង្ហាញពីការផឹកស៊ី។
Tags:
អត្ថបទក្នុងប្រទេស