យោងទៅលើរបាយការណ៏របស់ National Sleep Foundation វ័យជំទង់ជាមធ្យមត្រូវការគេងយ៉ាងតិច ៦ ទៅ ៨
ម៉ោងដើម្បីអោយរាង្គកាយរបស់គេមានសុខភាពល្អ។
មានមនុស្សមួយចំនួនដែលអាចបំពេញគ្រប់តាមចំនួនម៉ោងនៃការកំណត់ការគេងនេះបើទោះបីជាមានកំហឹតការងារ
ឬក៏កាលវិភាគការងារជាច្រើនក៏ដោយ។
បើទោះជាមាននូវវិធីសាស្ត្រជាច្រើនដែលណែនាំអោយទទួលបានការគេងដោយប្រកបទៅដោយភាពត្រឹមត្រូវ
និងមានប្រសិទ្ធិភាព ដូចជាការបង្កើតទំលាប់ ការធ្វើលំហាត់ប្រាណជាប្រចាំ
និងការបង្កើតការគេងនៅក្នុងភាពស្ងប់ស្ងាត់និងងងឹតក៏ដោយចុះ
មនុស្សជាច្រើននៅតែមិនអាចនឹកស្មានដល់នូវឥទ្ធិពលនៃរបបអាហារដែលពិតជាផ្តល់ថាមពលដល់សុខភាពរបស់ពួកគេបាន។
និយាយអោយខ្លីទៅ អ្វីដែលអ្នកធ្វើ
និងអ្វីដែលអ្នកមិនញ៉ាំអាចមានឥទ្ធិពលដ៏ធំធេងលើស្មារតីរបស់អ្នកខណៈអ្នកនៅក្នុងការិយាល័យធ្វើការងារ
ការធ្វើដំណើរតាមដងផ្លូវ
ឬស្ថានភាពអ្វីផ្សេងទៀតដែលដែលរាង្គការរឺស្មារតីរបស់អ្នកត្រូវការ។
លោកអ្នកអាចក្រលេកមើលពីការណែនាំអំពីរបស់អាហារដែលសម្បូរដោយជីវជាតិក្នុងការបង្កើនថាមពលដល់រាង្គកាយរបស់អ្នកដូចមាននៅខាងក្រោមនេះ៖
១- សូមផ្តោតការយកចិត្តទុកដាក់លើអាហារដែលសំបូរជាតិដែក៖ សមាសធាតុដ៏សំខាន់ដើម្បីផ្តល់ថាមពលនោះគឺ អុកស៊ីសែន
និងលំហូរឈាម
ហើយកោសិការនៃរាង្គកាយមិនអាចឈានទៅការវិវឌ្ឍន៏ដល់គោលដៅទេបើគ្មានសារធាតុដែក។ ភាគច្រើន
ប្រូតេអ៊ីន និងជាតិដែកត្រូវបានគេរកឃើញថា វានាំយកនូវអុកស៊ីសែនអោយឆ្លងកាត់រាង្គកាយនៅពេលដែលទាន់ខ្សោយដែលជាលទ្ធផលបង្ហាញភាពអស់កំលាំងនេះដោយយោងលើមជ្ឈមណ្ឌលការពារនិងប្រយុទ្ធប្រឆាំងជំងឺរបស់អាមេរិច the U.
S. Center for Disease Control and Prevention។ អាហារដែលសំបូរដោយសារជាតិដែករួមមាន សត្វខ្យងគ្រែង អយស្ទើ
សាច់ គ្រាប់ធុញ្ញជាតិដែលផ្តល់នូវថាមពល សណ្តែក ស្ពៃ និងសណ្តែកសៀង ដែលសំបូរទៅដោយ
អូមេហ្គាបី omega-3 ។
២- ឈប់ពិសារភេសជ្ជៈដែលមានជាតិការហ្វេអ៊ីន៖ ដោយហេតុថាជាតិកាហ្វេអ៊ីនជាសារធាតុជួយបង្កើនកំលាំង
តែវាទំនងគួរតែត្រូវបញ្ឈប់ការផឹក កាហ្វេ តែ សូដា ឬ
ភេសជ្ជៈផ្សេងទៀតដែលជាទូទៅសំបូរទៅដោយជាតិការហ្វេអ៊ីន។
បញ្ហាតែមួយគត់ដែលបណ្តាលមកពីផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននោះគឺថា
បន្ទាប់ពីជាតិកាហ្វេអ៊ីនកាន់តែមានកំរិតខ្ពស់ មនុស្សភាគច្រើនមានបញ្ហាដូចជា
ធ្វើអោយពួកគេមានអារម្មណ៏កាន់តែអស់កំលាំងជាងពីមុន។
ប្រសិនបើអ្នកត្រូវការពិសារភេសជ្ជៈប៉ូវកំលាំងគួរតែរកភេសជ្ជបែបធម្មជាតិ
ដែលគេរកឃើញនៅក្នុងភេសជ្ជៈដូចជា តែខ្មៅ ឬតែប៉ៃតង។
៣- ធ្វើលំហាត់ប្រាណអោយបានញឹកញាប់៖ អ្វីដែលទំនងជាផ្ទុយទៅនឹងការគិតដែលសមហេតុផលមួយទៀតនោះគឺ
ការធ្វើលំហាត់ប្រាណ។ សកម្មភាពនៃរាង្គកាយគឺត្រូវការថាមពល
ប៉ុន្តែដោយយោងលើការសិក្សាជាច្រើនក្នុងរយៈពេលអស់ជាច្រើនឆ្នាំបង្ហាញថា
ភាពទន់ខ្សោយត្រូវបានប្រឆំាងយ៉ាងមានប្រសិទ្ធិភាពតាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ
នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Georgia ។
៤- ញ៉ាំអាហារដែលមានអូមេហ្គាបី omega-3s ៖ ខ្លាញ់គឺជាសារធាតុសំខាន់នៃថាមពលដែលរាង្គកាយរបស់មនុស្សយើងត្រូវការដើម្បីរស់។
ខ្លាញ់មួយចំនួនមានគុណសម្បត្តិប្រសើរជាងខ្លាញ់មួយចំនួនទៀត ប៉ុន្តែមិនសំបូរដោយអាស៊ីតអូមេហ្គាបីទេ
(omega-3 fatty acids) ។ គ្រឿផ្សំដ៏សំខាន់ទាំងនោះមាននៅខ្លាញ់ត្រី ខ្លាញ់ដែលមាននៅក្នុងអាហារដូចជាគ្រាប់ធុញ្ញជាតិ
កម្បាស បន្លែដែលមានស្លឹក និងអាហារសមុទ្រ។ រាង្គកាយរបស់យើងប្រើប្រាស់អាស៊ីត alpha-linoleic ជាប្រភពចម្បងដើម្បីបង្កើតថាមពល នេះបើយោងលើរបាយការណ៏របស់សាលា Harvard School of Public Health។
Tags:
អត្ថបទក្នុងប្រទេស