រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ដំណឹងថ្មីៗ! ទាហានខ្មែរ ៣ នាក់ដែលលឺថាបាត់ខ្លួននៅអាហ្វ្រិកកណ្តាល ពេលនេះរកឃើញហើយតែស្លាប់បាត់បង់ជីវិតទាំងអស់



យោងតាមប្រភពព័ត៌មាន Fresh news ដែលបានចេញផ្សាយនាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៧ បានឲ្យដឹងថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបានបាត់ខ្លួននៅអាហ្វ្រិកកណ្តាល ពេលនេះបានស្លាប់បាត់បង់ជីវិតទាំងអស់។ ក្រោយពីទទួលដំណឹងភ្លាម លោក នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចេញមកបញ្ជាក់យ៉ាងដូច្នេះថា: កម្លាំង

កម្ពុជា០៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គម ពីកន្លែងកើតហេតុ។ សពទាំងបីនេះត្រូវបានអន្តរាគមន៍ ដោយក្រុមគ្រូព្រះវិហារ ដែលនៅ ក្បែរនោះ។ សពទាំងបីកំពុងតំកល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui នាព្រឹកស្អែក។ 

ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា៤នាក់ដ៏អង់អាចក្លាហាន ក្នុងនោះខាងក្រសួងការពារជាតិក៏បានប្រាប់ឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាព នេះរួមមាន៖
  1.  លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព
  2.  លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ
  3.  លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។



















Previous Post Next Post