ប្រជាជនទូទាំងប្រទេសកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល មានការសោកស្តាយជាខ្លាំងពុនពែកក្រោយពីលោកអនុសេនីយ៍ទោ អ៊ឹម សំ ដែលបានចុះទៅបំពេញកិច្ចការងារជាកងកម្លាំងរក្សាសន្តិភាពពិភពលោក នៅអាហ្វ្រិកកណ្តាល ត្រូវពួកឧទ្វាមស្លាក់វាយប្រហារពេលពេលត្រឡប់ចូលបន្ទាយវិញនៅម៉ោង ៨យប់បណ្តាលឲ្យលោកស្លាប់បាត់បង់ជីវិតក្នុងការវាប្រហារនេះ។
យោងតាមការប្រាប់ឲ្យដឹងពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាននិយាយរឿងពិតទាំងទងនឹងលោកពលបាលឯក អ៊ឹម សំ ថា លោកគឺជាពលទាហានម្នាក់ដែលមានអត្តចរិកល្អ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងកាងារ ស្លូតបូត ហើយក្នុងការបំពេញការងារកន្លងមកលោកធ្លាប់បានរងរបួសចំនួនពីរលើក អំឡុងពេលបំពេញតួនាទីជាកងកម្លាំងរក្សាសន្តិភាពនៅសាធារណរដ្ឋម៉ាលីតំណាងឲ្យប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤ ដោយគ្រាប់មីនបង្កៃរបស់ពួកឧទ្ទាមផងដែរ។
គួរបញ្ជាក់ផងដែរថាទាហានខ្មែរដែលបានរងគ្រោះក្នុងការវាយប្រហារនេះមានតួនាទី និងឈ្មោះដូចខាងក្រោមនេះ:
- អនុសេនីយ៍ទោ អ៊ឹម សំ (ស្លាប់)
- អនុសេនីយ៍ឯក ធុច ធីម (រងរបួសដៃ)
- ព្រិន្ទបាលទោ ស៊ាង នរិន្ទ (បាត់ខ្លួន)
- ព្រិន្ទបាលទោ មុំ តុលា (បាត់ខ្លួន)
- អនុសេនីយ៍ត្រី ម៉ៅ អេង (បាត់ខ្លួន)
Tags:
អន្តរជាតិ