ក្រុងតាខ្មៅ បុរសម្នាក់ត្រូវបានឆក់ខ្សែភ្លើងស្លាប់ នៅកន្លែងតាំងពីពណ៌លក់ផលិតផល ថៃ និងប្រគុំតន្ត្រី ស្ថិតក្នុងបរិវេណតារាងបាល់ ក្រុងតាខ្មៅ បុរសដែលស្លាប់អាយុ៣៨ឆ្នាំ មានប្រពន្ធកំពុងពពោះ៧ខែ និងកូនតូច២នាក់ទៀត រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង។ គួរអោយអាណិតណាស់ ចង់ទៅមើលគេតាំងពីពណ៌លក់ផលិតផលទីបំផុតស្លាប់ដោយឆក់ខ្សែភ្លើង ធ្វើអោយមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ធនឹងកំលាំងសមត្តកិច្ច ដែលរស់នៅទីនោះ។
មិនថានៅតីណា យើងទាំងអស់គ្នាគួរតែមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះខ្សែភ្លើងដែលវាមានសភាព រញេរញ៉ៃ ត្រូវដោះស្រាយជាបន្ទាន់ កុំទុកអោយមានផលលំបាកដល់ខ្លួន ព្រោះវាមិនស្គាល់យើងទេ វាដឹងតែឆក់យើង នៅពេលយើងខ្វះការប្រុងប្រយត្ន័ចំពោះវា ច្បាស់ជាឆក់ផ្ងាជើងជាមិនខាន អាយុជីវិតពិតជាបាត់បង់នៅពេលវាឆក់យើង។ ស្រលាញ់អាយុជីវិត ត្រូវការពារដោយមានការប្រុងប្រយត្ន័ ខ្ពស់ នៅអ្វីដែលជាឧប្បករណ៏អាចផ្តាច់ជីវិតយើងបាន ការពារជីវិតដើម្បីគ្រួសារអ្នក។
Tags:
អត្ថបទក្នុងប្រទេស