រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ខ្លោចចិត្តណាស់!! ពេលឃើញរូបថតរបស់លោក មុំ តុលា ដែលជាទាហានមួកខៀវកម្ពុជាកា...


ខ្លោចចិត្តណាស់ ពេលលឺថាទាហានមួកខៀវ ចំនួនបួននាក់ដែលស្លាប់ក្នុងហេតុការណ៏បាញ់ប្រហារ ពីក្រុមឧទ្ទាម នៅសាធារណរដ្ធអាហ្រ្វិកកណ្តាល ហើយក្នុងចំណោមទាហានមួកខៀវទាំងបួននាក់ គឺមានបីនាក់បានបាត់ខ្លួន នៅពេលក្រុមឧទ្ទាមវាយប្រហារ ហើយក្រោយពីហេតុការណ៌បាញ់ប្រហារកន្លងមកក៏បានរកឃើញក្រុមទាហានមួកខៀវទាំងបីនាក់នេះវិញ តែពួកគេបានស្លាប់បាត់អស់ទៅហើយ គួរអោយអនិច្ចារ្យណាស់លោកអើយ ។

សូមបញ្ជាក់ផងដែរថា សាកសពរបស់កងទ័ពមួកខៀវកម្ពុជា បានគេរកឃើញនៅថ្ងៃទី ៩ ឧសភា ឆ្នាំ២០១៧ នៅឆ្ងាយពីកន្លែងកើតហេតុ ប្រហែលជាពីរ គីឡូម៉ែត្រ ពីកន្លែងកើតហេតុការណ៌។ ក្រុមកងទ័ពមួកខៀវ ទាំងបួនរូបដែលបានស្លាប់នោះមានឈ្មោះ ដូចខាងក្រោម
  1. អនុសេនីយ៌ទោ អឹម សំ 
  2. ព្រិន្ទបាលទោ ស៊ាង នរិន្ទ
  3. ព្រិន្ទបាលទោ មុំ តុលា
  4. អនុសេនីយ៌ឯក ម៉ៅ អេង
ការពលីជីវិតរបស់ពួកគាត់ គឺជាកិត្តិយសដ៏ថ្លៃថ្នូបំផុត នឹងជាភាពអង់អាចក្លាហាន ហ៊ានលះបង់ជីវិតដើម្បីបំពេញបេសកកម្មរក្សាសន្តិភាព ពិត្យ​ជាអស្ចារ្យ។


រូបថតលោក មុំ តុលា កាលពីនៅរស់ 












Previous Post Next Post