រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នៅស្រុកសន្ទុកខេត្តកំពង់ធំ មានកន្លែងលេងទឹកមួយកន្លែង នៅត្រពាំងត្រុម.... មានវីដេអូ


បើតាមមតិរបស់ប្រជាពលរដ្ធដែលរស់នៅក្នុងភូមិនោះបានអោយដឹងថា​ ពេលដល់រដូវភ្ជំម្តងៗ មានមនុស្សជាច្រើនបាននាំគ្នាទៅលេងទឹកនៅទីនោះ។មានឡាន ម៉ូតូ បើកចូលទៅជាហូហែរ ណែនណាន់តាន់តាប់ ពេញដងផ្លូវ មើលទៅគួរអោយសប្បាយ មានអ្នកខ្លះ ​​ចាក់ធុងបាស់ រាំ ខ្លះអង្គុយញាំស្រា ខ្លះ​ហែល​ទឹកលេង ហើយមានអ្នកលក់របស់របរញាំនៅលើដងផ្លូវ។

មានមនុស្សជាច្រើនទៅលេងនៅទីនោះ សភាពទឹក គឺហូរ វាធ្វើអោយទាក់ទាញចិត្តមនុស្សចង់តែលេង ចង់តែងូត ជាមួយនឹងទឹកដែលហូរ ពោពេញទៅដោយថាមពល ។ មិនថាប្រជាពលរដ្ធ ដែលអញ្ចើញមកពីទីឆ្ងាយនោះទេ សូម្បីតែ អ្នករស់នៅក្នុងភូមិនោះ ក៏ផ្អើលទៅលេងនៅទីនោះដូចគ្នាដែរ។


គ្រាន់តែមើលរូប តាមរយះរូបថត ប៉ុន្មានសន្លឹកនេះក៏ដឹងថា មានមនុស្សច្រើន ហើយមានភាពសប្បា​យរីករាយ វាមិនខុសអីពីកន្លែង ផ្សេងៗនោះទេ។ មិនថាតែមនុស្សតូចធំ ក៏អាចចូលលេងបានដូចគ្នា ដោយមិនអស់ថវិការ អ្វីឡើយ ។ មនុស្សធំសប្បាយដោយមនុស្សធំ មនុស្សតូចសប្បាយដោយមនុស្សតូ​ច​​ហើយ ម្យ៉ាងទៀតកន្លែងលេង ស្អាតមានអនាមយ័ អាចលេងបាន ព្រមទាំងមានសំណាញ់ រែងក្រា​ល​បាតដីមិនអោយរអិល ។


អ្វីដែលគួរអោយភ្ញាក់ផ្អើលគឺមានមនុស្សច្រើនទៅលេងនៅទីនោះ ខ្លះធ្វើដំណើរដោយ ថ្មើជើងខ្លដោយ ម៉ូតូ ខ្លះដោយ រថយន្ត ខ្លះមកពីខេត្ត ផ្សេងៗ ក៏បានមកចូលរួមលេងដោយមានភាពសប្បាយរីករាយ។


អ្វីដែលគួរអោយចាប់អារម្មណ៏ហើយមិនគួរអោយជឿរ នៅពេលមានភ្លៀងម្តងៗ ផ្លូវមហាពិបាកជិះ ចុះហេតុអីបានជាមានមនុស្សច្រើនម្លេស ទៅលេងទីនោះ។ អ្វីដែលគួរអោយចាប់អារម្មណ៏ជាងនេះ​ទៅទៀត គឺមានវីដេអូ សម្រាប់ទស្សនា។

Previous Post Next Post