រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពេលចង់ចូលហូបអី តាមដងផ្លូវនានា បងប្អូនគួរតែសួរតម្លៃមុន មុនពេលហូប


នៅពេលមានបុណ្យទាន ធំៗដូចជាបុណ្យ ចូលឆ្នាំ នឹងភ្ជំជាដើម តែងតែមានបងប្អូនប្រជាពលរដ្ធជាច្រើនដែលបានធ្វើដំណើរតាមដងផ្លូវនានា ទៅកាន់ស្រុកកំណើត ក៏ដូចជា វិលត្រឡប់មកកន្លែងធ្វើការវិញ សូមមានការប្រុងប្រយត្ន័ នៅពេលចង់ហូបអីតាមផ្លូវ​ បងប្អូនគួរតែសួរតម្លៃ មុនសិនពេលហូប កំុហូបហើយសួរ​ ព្រោះមានកន្លែងខ្លះ មានតម្លៃថ្លៃលើសពីធម្មតា​ ។

ខ្ញុំធ្លាប់តែលឺគេនិយាយថា មានកន្លែងលក់ដូរ មួយចំនួន ពេលយើងចូលហូបអី ហើយមិនបានសួរ ដល់ពេលគិតលុយ វាថ្លៃហួសពីការស្មាន តែពេលនេះខ្ញុំបានជួបហើយ អ្វីដែលគេនិយាយតតរគ្នាពីមុនខ្ញុំដូចជាមិនសូវជៀ ពេលនេះជួបហើយ។ មានប្អូនប្រុសម្នាក់បានចូលហូបបាយនៅទីនោះ បាននិយាយ រៀបរាប់ពីការលក់ចំណីអាហារហូបចុក នៅក្នុងហាងមួយកន្លែង លក់មានតម្លៃថ្លៃ​ ចំពោះអ្នកដែលចូលហូប មិនសួរតម្លៃមុន ។

នៅតាមហាងមួយចំនូន ពួកគេមានការលក់តម្លៃថ្លៃ ពេលគេឃើញប្រជាពលរដ្ធជាច្រើននាក់ បានចូលហាងរបស់ពួកគេ តាមពិតទៅប្រជាពលរដ្ធ ទាំងនោះសុទ្ធតែអ្នកធ្វើដំណើរ ឆ្លងកាត់ពេលមានបុណ្យទានម្តងៗ ដូចជាចូលឆ្នាំ នឹង ភ្ជំុជាដើម។ យើងសុទ្ធតែជាខ្មែរដូចតែគ្នា ហេតុអីបានជាធ្វើដូច្នេះ





Previous Post Next Post