រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ថ្ងៃខឹតជិតមកដល់ថ្ងៃចូលឆ្នាំ ឆ្នាំ២០១៧

ជារៀងរាល់ឆ្នាំ អោយតែជិតដល់ថ្ងៃចូលឆ្នាំ គេឃើញប្រជាជនជាច្រើន បានទៅផ្សារដើម្បីទិញសំលៀកបំពាក់ក៏ដូចជារបស់របរផ្សេងៗទុកដល់ថ្ងៃចូលឆ្នាំ។ នៅតាមបណ្តារោងចក្រផ្សេងៗ ឆ្នាំ២០១៧ នេះ កម្មករភាគច្រើន គឺបើកលុយនៅថ្ងៃទី ០៨  ហើយក៏មានការជប់លៀង កម្មករយ៉ាងសប្បាយរីករាយ បន្ទាប់ពីការជប់លៀង ពេលល្ងាចក៏មានការចាក់ធុងបាស់រាំ នៅតាមចិញ្ចើមផ្លូវ សឹងតែគ្រប់តាមបណ្តាផ្លូវទាំងអស់ នៅទីក្រុងភ្នំពេញ។

តែដោយឡែក កម្មករមួយចំនួនពេលបើកលុយហើយ ចេញពីរោងចក្ររៀបចំសំលៀកបំពាក់ក៏ឡើងរថយន្តទៅផ្ទះតែម្តង។ មានកម្មករមួយចំនួនតូចដែលមានម៉ូតូជិះទៅផ្ទះដោយខ្លួនឯង តែមួយចំនួនទៀត ក៏ជិះរថយន្តឈ្នួល ដោយតេទូរសព្ទ័ហៅ អោយមកយកដល់កន្លែង។ នៅថ្ងៃទី០៩ បន្ទាប់ពី ថ្ងៃទី០៨ កម្មករជាច្រើននាក់ បន្តរការធ្វើដំណើរជាហូរហែ នៅតាមបណ្តាដងផ្លូវនានា នូវទីក្រុងភ្នំពេញ ដើម្បីទៅស្រុកកំណើតរៀងៗខ្លួន។









Previous Post Next Post