ពលករខ្មែរទៅធ្វើការនៅថៃ
បានត្រឡប់មកស្រុកកំណើតវិញហើយ
គេបានឃើញពលករជាច្រើននាក់
បានធ្វើដំណើរចាកចេញពីប្រទេសថៃ មកស្រុកកំណើត
ដើម្បីមកប្រារពធ្វើពិធីចូលឆ្នាំតាមទំនាមទំលាប់។ បើតាមរូបភាពខាងក្រោមនេះ សរអោយឃើញថា
ប្រជាជនខ្មែរយើងបានទៅធ្វើការងារនៅប្រទេសថៃច្រើនណាស់។
យោងតាមសំដីប្រជាពលរដ្ធ
មួយចំនួន បានអោយដឹងថា
ពលករខ្លះទៅធ្វើការដោយមិនមានលិខិតពញ្ជាក់ត្រឹមត្រូវពីអាជ្ញាធម៍ខ្មែរឡើយ។
ប្រជាពលករខ្លះទៅតាមមេខ្យល់ ខ្លះទៅតាមបងប្អូន
ដែលជាអ្នកធ្លាប់ធ្វើការនៅទីនោះជាច្រើនឆ្នាំ ដោយឡែក ប្រជាពលករមួយចំនួន
ក៏មានលិខិតសំគាល់ខ្លួន ដែលចេញដោយអាជ្ញាធម៍ខ្មែរត្រឹមត្រូវ ។
បើតាមការសាកសួរ
ពលករ ដែលធ្លាប់ទៅធ្វើការនៅប្រទេសថៃ បានអោយដឹងថា ការធ្វើការនៅទីនោះមានការលំបាកវេទនា
គឺដោយសារតែ មិនមានលិខិតត្រឹមត្រូវ ពេលឃើញអាជ្ញាធម៍ថៃ
ម្តងៗច្រើនតែនាំគ្នារត់ចោលការងារបណ្តោះអាសន្តសិន ពេលពួកគេទៅបាត់
ទើបនាំគ្នាមកធ្វើការធម្មតាវិញ។
ប្រជាពលករមួយចំនួន
ដែលគេមានលិខិតឆ្លងដែនត្រឹមត្រូវ គេមិនពិបាក ហើយមិនភិតភយ័ នឹងតម្រួតថៃឡើយ
ពួកគេគ្រាន់តែសុំមើល លិខិតឆ្លងដែន របស់ពួកយើង រួចហើយវានឹងអោយមកយើងវិញ។
ការធ្វើការងារនៅប្រទេសថៃ វាគ្រាន់តែមានប្រាក់ខែច្រើនជាងប្រទេសយើងបន្តិចបន្ទួច។
ហើយការរស់នៅដូចជាទឹកភ្លើង នឹងការស្នាក់អាស្រយ័ គឺមិនអស់លុយកាក់អីទេ
តែការហូបចុកចំណាយខ្លួនអែង។
Tags:
អត្ថបទក្នុងប្រទេស