ជារៀងរាល់ឆ្នាំ អោយតែជិតដល់ថ្ងៃចូលឆ្នាំ គេឃើញប្រជាជនជាច្រើន បានទៅផ្សារដើម្បីទិញសំលៀកបំពាក់ក៏ដូចជារបស់របរផ្សេងៗទុកដល់ថ្ងៃចូលឆ្នាំ។ នៅតាមបណ្តារោងចក្រផ្សេងៗ ឆ្នាំ២០១៧ នេះ កម្មករភាគច្រើន គឺបើកលុយនៅថ្ងៃទី ០៨ ហើយក៏មានការជប់លៀង កម្មករយ៉ាងសប្បាយរីករាយ បន្ទាប់ពីការជប់លៀង ពេលល្ងាចក៏មានការចាក់ធុងបាស់រាំ នៅតាមចិញ្ចើមផ្លូវ សឹងតែគ្រប់តាមបណ្តាផ្លូវទាំងអស់ នៅទីក្រុងភ្នំពេញ។
តែដោយឡែក កម្មករមួយចំនួនពេលបើកលុយហើយ ចេញពីរោងចក្ររៀបចំសំលៀកបំពាក់ក៏ឡើងរថយន្តទៅផ្ទះតែម្តង។ មានកម្មករមួយចំនួនតូចដែលមានម៉ូតូជិះទៅផ្ទះដោយខ្លួនឯង តែមួយចំនួនទៀត ក៏ជិះរថយន្តឈ្នួល ដោយតេទូរសព្ទ័ហៅ អោយមកយកដល់កន្លែង។ នៅថ្ងៃទី០៩ បន្ទាប់ពី ថ្ងៃទី០៨ កម្មករជាច្រើននាក់ បន្តរការធ្វើដំណើរជាហូរហែ នៅតាមបណ្តាដងផ្លូវនានា នូវទីក្រុងភ្នំពេញ ដើម្បីទៅស្រុកកំណើតរៀងៗខ្លួន។
Tags:
អត្ថបទក្នុងប្រទេស