ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបប្រជុំជាមួយគ្នា ដើម្បីធ្វើការពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាននិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីកុំឱ្យជាន់ត្រួតមុខងារគ្នាដែលស្ថិតក្ន្ងក្របខណ្ឌនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងការកសាងជវភាពនៃប្រព័ន្ធតួអង្គតែមួយរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។
រូបថតដោយ ឡុង ដេវីត
Tags:
ព័ត៌មានជាតិ