រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីបើកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ឈរផែនត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ!

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ឈរផែនត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង និងជំនួយការ នៃការិយាល័យហ្វឹកហ្វឺន ព្រមទាំងសិក្ខាកាម សរុបចំនួន ១១៦នាក់។














Previous Post Next Post