រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កាសែតកម្ពុជាបានចេញផ្សាយឆ្នាំទី១ លេខទី១ របស់ខ្លួននៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ ដែលរហូតមកដល់ពេលនេះមានអាយុគម្រប់ ៤៦ ឆ្នាំ!

កាសែតកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាឃោសនិក និងជាអ្នកនាំសារជូនដល់ប្រជាពលរដ្ឋនិងជាឧបករណ៍គ្រប់គ្រងការងារសតិអារម្មណ៍របស់រដ្ឋយ៉ាងសំខាន់នៅទសវត្សរ៍ឆ្នាំ ១៩៨០ និងតរៀងមក។ កាសែតនេះបានអាក់ខានក្នុងការបោះពុម្ពផ្សាយមួយរយៈ ហើយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ខ្ញុំបានដាក់ឱ្យដំណើរការផ្សព្វផ្សាយជាទម្រង់អេឡិចត្រូនិកដែលមានទាំងភាសាខ្មែរ និងអង់គ្លេស។ 

នៅថ្ងៃនេះ ក្នុងគម្រប់ខួបលើកទី៤៦ ឆ្នាំ កាសែតកម្ពុជានឹងត្រូវបោះពុម្ពផ្សព្វផ្សាយឡើងវិញ នឹងចែកចាយជូនក្រសួងស្ថាប័ននានាជាប្រចាំថ្ងៃ និងជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ការអាន។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបរីកចម្រើនខ្លាំង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនៅតែដើរតួនាទីសំខាន់ដដែលក្នុងការផ្តល់ព័ត៌មានពិត និងជាប្រភពដ៏សំខាន់សម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានក្នុងបរិបទឌីជីថល។

 ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបានបង្កើតកាសែតកម្ពុជាឡើង និងសូមគោរពអរគុណឯកឧត្តម ខៀវ កាញ៉ារីទ្ធ អតីតអគ្គនិពន្ធនាយកនៃកាសែតកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃកាសែតកម្ពុជាទាំងអស់ដែលបានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃនិងមានតួនាទីជាប្រវត្តិសាស្ត្រនេះសម្រាប់ជាតិនិងប្រជាជនកម្ពុជា ហើយថ្នាក់ដឹកនាំនិងមន្ត្រីមួយចំនួននៅតែបន្តបំពេញកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ និងបានកំពុងខិតខំបំពេញកិច្ចការងារយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយសេចក្តីស្រឡាញ់។ 

កាសែតកម្ពុជានឹងត្រៀមខ្លួនបម្រើមិត្តអ្នកអានរបស់ខ្លួនទាំងទម្រង់បោះពុម្ពជាក្រដាស និងទម្រង់អេឡិចត្រូនិក! រក្សាចាស់បង្កើនថ្មី! អំឡុងពេលនៃពិធីពិសាអាហារសាមគ្គីមហាគ្រួសារនៃក្រសួងព័ត៌មាន ខ្ញុំរួមនឹងថ្នាក់ដឹកនាំនិងមន្ត្រីនៃកាសែតកម្ពុជាបានផ្លុំទៀនអបអរសាទរ ទិវាខួបកំណើតនៃការសែតកម្ពុជាគម្រប់ខួប ៤៦ ឆ្នាំ។ អរគុណសន្តិភាព! បងប្អូនអាចអានកាសែតកម្ពុជាតាមទម្រង់អេឡិចត្រនិក តាមរយៈ តំណរខាងក្រោម










Previous Post Next Post