ការងារនីតិកម្មជាកិច្ចការងារសំខាន់និងជាអាទិភាពការងាររបស់ក្រសួងព័ត៌មាន ដើម្បីរៀបចំនូវលិតូបករណ៍ច្បាប់នានាក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២ នៃសន្និបាតបូកសរុបលទ្ធផលការងារក្រសួងព័ត៌មាន, ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការនិងជាក្រុមការងារនីតិកម្មបានធ្វើបទបង្ហាញពីកិច្ចការដែលក្រសួងបានធ្វើជាពិសេសការរៀបចំឡើងវិញនូវអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានដើម្បីបន្ស៊ីនឹងតួនាទីភារកិច្ចដែលក្រសួងមានសករបតាមការវិវឌ្ឍនៃសង្គមជាតិ និងបច្ចេកវិទ្យាឌីជីថល។
រូបថតដោយ ឡុង ដេវីត
Tags:
ព័ត៌មានជាតិ