រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ដែលត្រូវបានដំឡើង និងតែងតាំងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា»

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ដែលត្រូវបានដំឡើង និងតែងតាំងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា» ការដំឡើង និងតែងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា» 

នាពេលនេះ ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិ និងប្រជាជន ក៏ដូចជាព្រះពុទ្ធសាសនា ដោយព្រះអង្គ បានបូជាអស់ព្រះកាយពល ដើម្បីកសាង និងចូលរួមដឹកនាំ ព្រះពុទ្ធសាសនាកម្ពុជាដែលជាសាសនារបស់រដ្ឋ ឱ្យរស់ឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាសន៍ ឱ្យស្ថិតស្ថេរ ចម្រើនរុងរឿងរហូតមកដល់ពេលបច្ចុប្បន្ន មានពុទ្ធបរិស័ទគោរពប្រតិបត្តិតាមគន្លងឱវាទពេញផ្ទៃប្រទេស។

 ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរថ្វាយ សម្តេចព្រះសង្ឃនាយក សូម សម្តេចព្រះសង្ឃនាយក ប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីខានឡើយ ដើម្បីបន្តដឹកនាំវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យរីកចម្រើនស្ថិតស្ថេរជានិរន្តរ៍តរៀងទៅ៕



Previous Post Next Post